
គ្មានឃើញមនុស្សសោះ តែបុរសម្នាក់ឈប់ម៉ូតូលក់ឆ្នោតនិយាយម្នាក់ឯង ឃើញហើយព្រឺក្បាលខ្ញាក
ថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកនៅថៃ ដោយឃើញមានបុរសម្នាក់មកចតម៉ូតូលក់ឆ្នោតតែម្នាក់ឯង និយាយឆ្លើយឆ្លងដូចជាមានអ្នកទិញ ទាំងដែលការពិតគ្មានឃើញមនុស្សម្នាក់សោះ ឃើញហើយព្រឺក្បាលតែម្តង។ បើតាមម្ចាស់ឃ្លាំង ដែលបុរសម្នាក់នោះបានចតលក់ឆ្នោតបានឱ្យដឹងថា ដំបូងឡើយគេឮសំឡេងម៉ូតូមកចត ក៏ស្មានថាមានម៉ូយយករបស់មកលក់ឱ្យ ទើបលើកទូរសព្ទមកឆែកកាមេរ៉ានៅមុខផ្ទះមើល ស្រាប់តែឃើញអ្នកលក់ឆ្នោតនោះ ឈរលក់តែម្នាក់ឯងជាមួយខ្យល់ ថែមទាំងមានកាយវិការដូចជាលក់ឱ្យមនុស្សពិតៗទៀតផង។ តាមការសម្ភាសរបស់អ្នកកាសែតវិញ បានឱ្យដឹងថា បុរសអ្នកលក់ឆ្នោតនោះ មានអាយុ ៦៧ ឆ្នាំ ហើយគាត់បានឱ្យដឹងរឿងដូច្នេះថា នៅថ្ងៃកើតហេតុ ខ្លួនបានទៅលក់ធម្មតា ដោយចាប់ពីលក់នៅហាងគុយទាវមួយកន្លែង ក្រោយចេញពីនោះខ្លួនក៏បានបន្តដំណើរទៅលក់នៅកន្លែងផ្សេងទៀត។ …
Read More