នោះរឿងធំហើយ ! មានទាំងភ័ស្ដតាង មានទាំងរូបថត ដែលអាជីវករខេត្តកែប បានអះអាងថា លោក អ៊ឹម ជីវ៉ា និយាយកុហករឿងជួលតូប៣៥ដុល្លារ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះតារាសម្តែងលោក អ៉ឹម ជីវ៉ា បានបង្ហោះវិដេអូខ្លីមួយផ្តាំផ្ញើរជូនដល់អភិបាលខេត្តកែប ក៏ដូចជាប្រធានមន្ទីរទេសចរណ៍ខេត្ត អោយត្រួតពិនិត្រមើលបងប្អូនអាជីវករនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ក្រោយពេលដែលលោកបានជួបផ្ទាល់ដោយជួលតូបអង្គុយធម្មតាក្នុងតំលៃដល់ទៅ ៣៥ដុល្លារ​ ហើយបើមិនចង់អស់ថ្លៃជួលតូបទេនោះគឺត្រូវទិញម្ហូបចាប់ពី ៥មុខឡើងទៅ ដោយក្នុងមួយមុខៗតំលៃមិនក្រោម ១៥ដុល្លារ ឡើយ។ ក្រោយពេលដែលលោក អ៉ឹម ជីវ៉ា បានចេញវីដេអូបែបនេះហើយ ស្រាប់តែមុននេះបន្តិចមានគណនីហ្វេសប៊ុកឈ្មោះ Ouk Rithysak​ បានបង្ហោះសារឆ្លើយតបទៅលោក អ៉ឹម ជីវ៉ា ដោយបានរៀបរាប់ថា៖​ «ម្ចាស់ហាងបានចេញបកស្រាយហេីយ សូមបងប្អូនជួយវិនិច្ឆ័យទាំងអស់គ្នា ហេតុអីចាំប្លុកហ្វេសប៊ុកម្ចាស់ហាងធ្វេីអី មិនព្រមអោយគាត់តទល់ក្នុងផេករបស់ខ្លួនទៅ?។ បេីចង់តវ៉ា រឺវែកញែករកខុសត្រូវ សូមខលមកលេខគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ សូមជួយ Comment ផង តេីខាងណាខុសខាងណាត្រូវ?» ។ គួរបញ្ជាក់ថា មានមហាជនជាច្រើនបានចេញមុខប្រតិកម្មទៅលើវីដេអូរបស់លោក អ៉ឹម ជីវ៉ា ដោយបានរិះគន់យ៉ាងចាស់ដៃទៅលើអាជីវករខេត្តកែប ជាពិសេសទៅលើថ្នាក់ដឹកនាំទៅខេត្តកែបតែម្ដង។ ទោះជាយ៉ាងណាក៏ដោយយើងមិនទាន់ដឹងថារឿងនេះនឹងទៅជាយ៉ាងណានោះទេ បើមានអ្វីថ្មីប្រែប្រួលទៀត អង្គភាពយើងរង់ចាំទទួលស្វាគមន៌ការផ្ដល់ចម្លើយពីគ្រប់ភាគីទាំងសងខាង ៕

Read More

ចោរកាលីប ជិះសុទ្ធតែម៉ូតូធំស៊េរីទំនើប ឆក់កាបូបគេតាមផ្លូវ

រាជធានីភ្នំពេញ​ ៖ ស្តីពីករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅថ្ងៃទី០២-០៩-២០២០ ម៉ោង០៩និង៣០នាទី ។ ជនរងគ្រោះឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឲ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ហេតុការណ៍ ៖ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាក KTM-200 ពណ៌ខ្មៅ លាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1GP-1401 ពាក់មួកការពារពណ៌បៃតង មកពីក្រោយអែបខាងស្តាំ ឆក់កាបូបជនរងគ្រោះដែលស្ពាយចំហៀង ក្នុងកាបូបមាន ៖ ទូរស័ព្ទចំនួន ០១គ្រឿង ពណ៌ស មិនចាំម៉ាក , លុយ១២៤ដុល្លារ, លុយខ្មែរ ៤០ម៉ឺនរៀល, ខ្សែដៃប្លាទីន ០១ខ្សែ និងក្រវិល ប្លាទីន០១គូ រួចជិះម៉ូតូគេចខ្លួន។ លុះដល់ថ្ងៃទី១៩-០៩- ឆ្នាំ២០២០ ម៉ោង១៥និង០០នាទី សមត្ថកិច្ចយើងស្រាវជ្រាវឃាត់ខ្លួនបានជន សង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង និងម៉ូតូជិះធ្វើសកម្មភាព បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

Read More

ផ្ទុះវិញហើយ !! ក្រុមបាតុករថៃចាប់ផ្តើមប្រមូលផ្តុំគ្នាតវ៉ាជាថ្មីម្តងទៀត នៅទីក្រុងបាងកក

(បាងកក)៖ ក្រុមបាតុករថៃ នៅថ្ងៃសៅរ៍នេះ បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវនៃទីក្រុងបាងកក ខណៈការប្រមូលផ្ដុំនេះ ត្រូវបានគេរំពឹងថា នឹងអូសទាញមនុស្សរាប់ពាន់នាក់ ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ចុះចេញពីតំណែង និងទាមទារឲ្យមានការកែទម្រង់លើរបបរាជានិយមនៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។ ប្រទេសថៃបានមើលឃើញការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដែលដឹកនាំដោយក្រុមយុវជន ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្លេះ ជាមួយគោលដៅទាមទារឲ្យអតីតមេបញ្ជាការកងទ័ព ដែលនៅពីក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ គឺលោក Prayuth ដែលជាប្រមុខរាជរដ្ឋាភិបាលថៃបច្ចុប្បន្ន ចុះចេញពីតំណែង។ ទន្ទឹមគ្នានេះ ក៏មានទាមទារឲ្យមានការកែទម្រង់របបរាជានិយមថៃ ដែលមានទ្រព្យស្តុកស្តម្ភ និងមានអំណាចខ្លាំងក្លាបំផុតនៅក្នុងព្រះរាជាណាចក្រមួយនេះផងដែរ ខណៈវាជាប្រធានបទមួយដ៏រសើបបំផុត ដោយសារប្រទេសថៃមានច្បាប់យ៉ាងតឹងរឹងប្រឆាំងនឹងការបរិហារកេរ្តិ៍ព្រះមហាក្សត្រ។ គួរបញ្ជាក់ថា ចលនាបាតុកម្មនៅប្រទេសថៃនេះ ដែលត្រូវគេមើលឃើញថាទទួលឥទ្ធិពលពីចលនាបាតុកម្ម នៅទីក្រុងហុងកុងរបស់ចិន កាលពីឆ្នាំមុន គឺពុំមានមេដឹកនាំជាក់លាក់ឡើយ។ ប៉ុន្តែការធ្វើបាតុកម្មនៅចុងសប្តាហ៍នេះ ត្រូវបានរៀបចំឡើងដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យ Thammasat នៅទីក្រុងបាងកក ដែលត្រូវបានគេស្គាល់ថាជាក្រុមមួយ ដែលមាននិន្នាការប្រឆាំងខ្លាំងទៅលើសែរាជវង្សនៅក្នុងប្រទេសថៃ៕

Read More

អុញនោះ!អតីតបុគ្គលិកវិទ្យុអាស៊ីសេរី រដ្ឋា វិសាល ចេញមុខការពារលោក ហ៊ុន ម៉ាណែត ហើយទម្លាយថា អាស៊ីសេរីបម្រើវិស័យនយោបាយសម្ងាត់ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល (មានវីដេអូ)

(ភ្នំពេញ)៖ អតីតបុគ្គលិកចំណាស់របស់វិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញមុខការពារភាពស្អាតស្អំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការបំភ្លៃ និងប្រមាថរបស់ លោក ជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលវាយប្រហារថា «លោកបណ្ឌិត ហ៊ុន ម៉ាណែត មិនចេះគួរសមជាមួយលោក នៅពេលជួបគ្នា កាលពីខែមេសា ឆ្នាំ២០១៧»។ ប្រតិកម្មរបស់ អតីតបុគ្គលិកអាស៊ីសេរីរូបនេះ បានធ្វើឡើងបន្ទាប់ពី លោក ជុន ចាន់បុត្រ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពមានជំងឺមហារីកខួរក្បាលដំណាក់កាលទី៣ បានចេញអត្ថបទជាបន្តបន្ទាប់ ដោយវាយប្រហារផ្លែផ្កាថា លោកបណ្ឌិត ហ៊ុន ម៉ាណែត «មិនចេះគួរសមដោយសារតែជាកូននាយករដ្ឋមន្រ្តីទៅវិញ» នៅពេលជួបជាមួយរូបលោក ដែលមានវ័យប្រមាណជាង៥០ឆ្នាំផ្លាយ។ លោក រដ្ឋា វិសាល ដែលជាសាក្សីមួយរូបចំពោះការជួបគ្នារវាង លោក ហ៊ុន ម៉ាណែត និង លោក ជុន ចាន់បុត្រ បានលើកឡើងថា ក្នុងអត្ថបទរបស់ លោក ជុន ចាន់បុត្រ «ការរត់គេចពីការតាមចាប់ខ្លួនរបស់ខ្ញុំ» គឺមានចេតនាបំភ្លៃការពិត អុចអាល និងប្រមាថចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត។ លោកបញ្ជាក់ថា «ពលរដ្ឋកម្ពុជាស្គាល់ឯកឧត្តម ហ៊ុន ម៉ាណែត ថ្វីត្បិតតែលោកជាកូនរបស់នាយករដ្ឋមន្រ្តី លោកតែងមានភាពសុភាពរាបសារ មិនដែលធ្វើអំពើណាមួយប៉ះពាល់ដល់កិត្តិយសឪពុក ឬជាកូននាយករដ្ឋមន្រ្តីទេ ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋ និស្សិតបញ្ញវ័ន្ត មានការគាំទ្រទៅលើអត្តចរិត និងសេចក្តីថ្លៃថ្នូរ ជាពិសេសលោកបានរៀនសូត្រជ្រៅជ្រះបំផុត ដែលសមជាថ្នាក់ដឹកនាំ»។ ចំពោះជំនួបរវាង លោក ជុន ចាន់បុត្រ និង…

Read More

រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ ការចោទប្រកាន់របស់អាមេរិកមកលើកម្ពុជា និងក្រុមហ៊ុនវិនិយោគរបស់ចិនជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ»

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចោទប្រកាន់ពីបញ្ហា រំ លោ ភបំ ពាន សិទ្ធិមនុស្ស និងអំ ពើ ពុក រ លួ យ ពីសំណាក់សហរដ្ឋអាមេរិក មកលើរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា និងការដាក់ ទ ណ្ឌកម្មលើក្រុមហ៊ុនវិនិយោគចិន UDG គឺជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ»។ ការបញ្ជាក់បែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួននឹងដាក់ ទណ្ឌក ម្មទៅលើគម្រោងរបស់ក្រុមហ៊ុន Union Development Group នៅកម្ពុជា ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និងបទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនមួយនេះ (UDG) កំពុងវិនិយោគត្រឹមត្រូវតាមច្បាប់របស់កម្ពុជា គេពុករ លួ យ រំ លោ ភ សិទ្ធិមនុស្សអីនោះ គឺគ្មានទេ។ ក្រុមហ៊ុននោះគេធ្វើការវិនិយោគដោយត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គ្រប់បែបយ៉ាងទាំងអស់ ហើយគេទទួលអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលទាំងអស់ ដូចដែលក្រុមហ៊ុនដទៃទៀត ដែលធ្វើការវិនិយោគដែរ»។ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាកម្ពុជា ប្រគល់មូលដ្ឋានកងទ័ពជើងទឹមរាម ឱ្យទៅភាគីចិន ដើម្បីធ្វើមូលដ្ឋានយោធា និងការចោទប្រកាន់មន្ត្រីជាន់ខ្ពស់កម្ពុជា ពីសំណាក់សហរដ្ឋអាមេរិកនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា នេះមិនមែនជារឿងថ្មីថ្មោង នោះទេ ហើយកម្ពុជាពុំមានការព្រួយបារម្ភឡើយ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានហៅការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាជា…

Read More

ទីផុត! រកឃើញ ​រូប​នាង​សិលា​ចាំ​ប្ដី​ពិតប្រាកដហើយដែលស្ថិតនៅ​ភូមិ ចាំ​ស្រី ឃុំ កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ

ភ្នំពេញ​ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា «សិលា​ចាំ​ប្ដី» ​តាមរយៈ​បទ​ចម្រៀង​ របស់​អ្នក​នាង ​ទូច ស៊ុននិច ​ហើយ​ពេល​នេះ ​ត្រូវ​បាន​ប្រភព​បញ្ជាក់​ថា ​រូប​នាង ​សិលា​ចាំ​ប្ដី​ពិតប្រាកដ ​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ ឯ​រូប​នៅ​ខេត្ត​កែប គឺ​មិន​មែន​ជា​រូប​នាង​សិលា​ចាំ​ប្ដី​ពិត​ឡើយ។ជាក់ស្តែង យោង​តាម​ទំព័រ​ហ្វេសប៊ុក​«Ocean Tours» បាន​សរសេរ​បញ្ជាក់​កាលពី​ថ្ងៃទី​២៤ ​ខែឧសភា ​ឆ្នាំ២០២០​ដូច្នេះ​ថា «នេះ​ទើប​ជា​រូប​នាង​សិលា​ចាំ​ប្ដី​ពិតប្រាកដ ឯ​រូប​នាង​សិលា​ ដែល​នៅ​ខេត្ត​កែប គឺ​មិនមែន​ជា​រូបនាង​សិលា​ចាំ​ប្ដី​ពិត​ឡើយ ហើយ​ស្ទើរតែ​គ្មាន​មនុស្ស​បាន​ទៅដល់ និង​បាន​ទៅលេង​ដល់​រូបចម្លាក់​នាង​សិលា​ចាំ​ប្ដី​ទេ។ រូប​នេះ​ស្ថិតនៅ​ភូមិ ចាំ​ស្រី ឃុំ កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ តើ​មាន​មិត្តៗ​ណា​ធ្លាប់​ស្គាល់​រូបនេះ​អត់​ហ្នឹង​បាន​ទៅលេង​អត់​????????»។ក្នុងនោះដែរបើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​ជ័យ មង្គល​» បាន​បញ្ជាក់​ថា នាង​សិលា បាន​ស្លា ប់​នៅ​ឆ្នាំ​១៩៧៦ សម័យ​បដិវត្តន៍​!…..​នាង​រង់ចាំ​ប្តី​វិល​មកវិញ តែ​នាង​រង់ចាំ​បាត់ៗ រហូត​មិនឃើញ​ដំណឹង​ប្តី​វិល​វិញ នាង​កើតទុក្ខ​រីង​រី​រហូតដល់​ស្លា ប់​។​ការរង់ចាំ ដ៏​ស្ងៀមស្ងាត់ និង​ភក្តីភាព របស់​ស្ត្រី​ខ្មែរ គឺជា​ព្រលឹង មួយ​ក្នុងចំណោម​ព្រលឹង​ទាំង​១០ នៃ​ព្រលឹង​ខ្មែរ​។​រូបសំណាក ស្ថិតនៅក្នុង​ឃុំ​កំពុង​សិលា ស្រុក​កំពុង​សិលា ខេត្ត​ព្រះសីហនុ ព្រះរាជាណាចក្រ​កម្ពុជា តាម​បណ្តោយ​ផ្លូវជាតិ លេខ​៥ បើសិន​យើង​ធ្វើដំណើរ ទិសដៅ​ពី រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ នៅ​ខាងស្តាំ​ដៃ​។​ដោយឡែក ​ប្រភព​បញ្ជាក់ទៀតថា កំពង់​សិលា ស្មើនឹង​កំពង់​ដែល​នាង​រង់ចាំ រង់ចាំ​រហូត ដល់​ដង្ហើមចុងក្រោយ នៅតែ​មិនឃើញ ស្វាមី នាង​វិល​វិញ​ឡើយ ដោយ​កាលនោះ អង្ក​ការ បដិវត្តន៍ បា​នប​ញ្ចូ​ន​ស្វាមី​របស់​នាង​ធ្វើដំណើរ​ទៅ​កោះត្រល់ ដើម្បី​ទាមទារ​យក​កោះត្រល់​មក​វិញ ហើយ​ត្រូវ​យួន​ស​ម្លា ប់​បាត់ទៅ​។​យ៉ាងណាមិញ ​រហូតដល់​ថ្ងៃនេះ នាង​ទទូរ​ស្លឹកចេក​ឈរ​រង់ចាំ ចាំ ចាំ​ស្វាមី​នាង​ត្រឡប់មកវិញ ក៏ដូចជា​រង់ចាំ​”​កោះត្រល់​” បានមក​ខ្មែរ​យើង​គ្រប់គ្រង​វិញ​ដែរ ….. តែ​ផ្ទុយទៅវិញ​ការរង​ចាំ​នេះ ក្លាយជា​សិលា​ចាំ​ប្តី​រហូតមក​៕​ប្រភព៖ ហ្វេសប៊ុក

Read More

ស្លាប់​០១​នាក់​ របួសធ្ងន់​០៦​នាក់​ ស្រាល​០៦​នាក់​ ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ជ្រូកបើកហូសល្បឿនជ្រុល​ឡើង​បង្កាន់ដៃស្ពាន​ក្រឡាប់….

(បន្ទាយមានជ័យ)៖ រថយន្តប្រភេទយក្សដឹកជ្រូកមួយគ្រឿងបានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យផ្លោងធ្លាក់មកដីស្លាប់មនុស្ស១នាក់ ចំណែក៦នាក់របួសស្រាល និង៦នាក់របួសធ្ងន់ លើកំណាត់ផ្លូវជាតិ ៥៨ ចំណុចស្ពានលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនាល្ងាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3MA-8759ដឹកសត្វជ្រូកបើកពីទិសខាងលិចទៅខាងកើតមានអ្នករួមចំនួន ១៣នាក់ នៅក្នុងរថយន្ត។ លោកអធិការបានឲ្យដឹងទៀតថា នៅពេលដែលកំពុងបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តផ្លោងលើបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាក់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ រីឯចំនួន៦នាក់បានរងរបួសធ្ងន់ និង៦នាក់ទៀតរបួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយពីកើតហេតុហើយ រថយន្តត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរកម្ចាស់ និងអ្នកបើកចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលខាងមុខ៕

Read More

ដំំណឹងបន្ទាន់ ! ពលរដ្ឋ​​ ជាច្រើនគ្រួសារ ក្នុងស្រុកព្រៃនប់ត្រូវជម្លៀសចេញ នឹងត្រូវបង្កើនអោយមានការប្រុងប្រយ័ត្នបន្ថែមទៀត​ ដោយសារទឹកជំនន់…

ឥទ្ធិពលព្យុះទី១១ ឈ្មោះ នូល (NOUL) បានបង្កឲ្យមានភ្លៀងធ្លាក់នៅតាមបណ្ដាលខេត្តនានាក្នុងប្រទេសកម្ពុជា ពិសេសនៅតំបន់មាត់សមុទ្រ ដូចជាខេត្តព្រះសីហនុ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ ក្នុងស្រុកព្រៃនប់ទាំងមូល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលខេត្តបានប្រកាសអាសន្ន និងឲ្យប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ទាំងអស់ត្រូវជម្លៀសខ្លួនចេញពីគ្រោះ ធម្មជាតិដ៏កំណាចមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ ThmeyThmey តាមទូរសព្ទថា ភ្លៀងនៅតែបន្តធ្លាក់មិនឈប់ តាំងពីម៉ោង១០:២៥នាទីយប់ថ្ងៃទី១៧ ខែកញ្ញា រហូតមកដល់ពេលនេះនៅមិនទាន់បាត់នៅឡើយទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក បន្តថា ក្រុមការងាររដ្ឋបាលខេត្តកំពុងធ្វើការយ៉ាងមមាញឹក ដើម្បីជម្លៀសពលរដ្ឋទាំងអស់ឲ្យចេញពីស្រុកព្រៃនប់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «មានពលរដ្ឋរងគ្រោះខ្លះ» នេះជាការលើកឡើងរបស់ អ្នកនាំពាក្យរូបនេះ។ លោក មិនបានបញ្ជាក់ពីចំនួនពលរដ្ឋ ឬអ្នករងគ្រោះឡើយ ដោយបញ្ជាក់ថា ដោយាសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដូច្នេះលោក មិនទាន់អាចជម្រាបបានទេ ព្រោះវាអាចនឹងមានករណីប្រែប្រួលនៅពេលបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានសង្កត់ធ្ងន់ថា ក្រុមការងាររដ្ឋបាលស្រុក និងក្រុងកំពុងសង្គ្រោះ និងជម្លៀសពលរដ្ឋក្នុងតំបន់រងគ្រោះ ហើយបន្តធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីការពារពលរដ្ឋក្នុងស្រុកដទៃ ដែលអាចនឹងប្រឈមផងដែរ៕

Read More

អុញនោះ​​ !! អ៉ឹម ជីវ៉ា រិះគន់ចំៗក្រោយពេលទៅលេងខេត្តកែប ត្រូវគេកោរខ្លាំងគ្រាន់តែជួលតូបអង្គុយតំលៃ $35 ហើយផ្តាំអោយអភិបាលខេត្ត ជួយមើលផង

កាលពីពេលថ្មីៗនេះតារាសម្តែងល្បីឈ្មោះគឺលោក អ៉ឹម ជីវ៉ា បានបង្ហោះវិដេអូខ្លីមួយផ្តាំផ្ញើរជូនដល់អភិបាលខេត្តកែប ក៏ដូចជាប្រធានមន្ទីរទេសចរណ៍ខេត្ត អោយត្រួតពិនិត្រមើលបងប្អូនអាជីវករនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ក្រោយពេលដែលលោកបានជួបផ្ទាល់ដោយជួលតូបអង្គុយធម្មតាក្នុងតំលៃដល់ទៅ $35 ហើយបើមិនចង់អស់ថ្លៃជួលតូបទេនោះគឺត្រូវទិញម្ហូបចាប់ពី 5មុខឡើងទៅ ដោយក្នុងមួយមុខៗតំលៃមិនក្រោម $15 ឡើយ។ សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី1នោះទេដែលអាជីវករខេត្តកែប ត្រូវបានគេរិះគន់ខ្លាំងៗបែបនេះ ដោយកាលពីពេលដែលរដ្ឋាភិបាលអនុញ្ញាតអោយឈប់សម្រាកសងចូលឆ្នាំខ្មែរ កាលពីពេលថ្មីៗនេះក៏មានការរិះគន់ដូចគ្នាបែបនេះដែរ ហើយរដ្ឋបាលខេត្តក៏បានចេញលិខិតសូមអភ័យទោសដល់បងប្អូនភ្ញៀវទេសចរណ៍ដូចគ្នា៕

Read More

កូនខ្មែរគាំទ្រទេ​ ? យុវជនម្នាក់បំផុស ឲ មានការដំឡើងព្រះបរមឆាយាលក្ខណ៍ព្រះមហាក្សត្រ តាមដងផ្លូវក្នុងប្រទេសកម្ពុជា….

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៩៥៣ ។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤ ។ ទ្រង់ជាព្រះប្រមុខរដ្ឋសម្រាប់គ្រងជាម្លប់ដល់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នាដែរ ព្រះយាលក្ខណ៍ព្រះអង្គត្រូវបានតម្លើងជាទីគោរពនៅតាមស្ថាប័ន និង គ្រឹះស្ថានអប់រំនានា ដែលថ្មីៗនេះគណនីហ្វេសប៊ុកឈ្មោះ Yongsoeng ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Loeung បានបង្ហោះនូវរូបថតមួយសន្លឹក ក្នុងគោលបំណងតម្លើង ព្រះយាលក្ខណ៍ព្រះមហាក្សត្របន្ថែមទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់គណនី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់គណនី គណនីខាងលើបានបង្ហោះសារថា៖ “ដើម្បីបង្ហាញពីសេចក្តីគោរព ស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រ កម្ពុជាគួររៀបចំដំឡើងព្រះបរមឆាយា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លក្ខណ៍នៃព្រះអង្គ តុបតែងលម្អជាមួយសិល្បៈបុរាណខ្មែរ ប្រកបដោយប្រណិតភាព តាំងបង្ហាញនៅលើដងវិថីនានាក្នុងប្រទេសកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គូសវាស និងរចនាដោយ លឿង យ៉ុងសឹង្ហ

Read More