ឃើញសាមញ្ញ​អញ្ចឹងទេ! តែអាវ Yaya កំពុងពាក់នេះ​ថ្លៃកប់ អាចទិញ​ម៉ូតូជិះ​បាន២គ្រឿង

មិនថាធ្វើអ្វី នៅទីណា កន្លែងណា Yaya Urassayas តែងទទួលបានការចាប់អារម្មណ៍រហូតពីសំណាក់មហាជន ក៏ដូចជា​ហ្វេនៗ​របស់​នាង។ ជាក់ស្ដែងដូចជារដូវកាលកូវីដ១៩នេះ តារាស្រីខាងលើក៏បានធ្វើឲ្យតម្លៃដើមរុក្ខជាតិឡើងថ្លៃមិនស្ទើរ ព្រោះតែស្ទាយ៍​ថតរូបដ៏គួរឲ្យ​ស្រលាញ់របស់នាងជាហូរហែរ រហូតមហាជននិងតារាជាច្រើននាំគ្នាទៅទិញភ្លូកទឹកភ្លូកដី យកមកថត​ត្រាប់​តាម​នាង​មិន​ចេះ​តិចគ្នា។ ថ្មីៗនេះ Yaya ក៏បានធ្វើឲ្យគេចាប់អារម្មណ៍ម្ដងទៀត ពេលឃើញនាងទៅធ្វើបុណ្យសំពះព្រះនៅទីសក្ការៈបូជាមួយកន្លែង។ តួ​ឯក​ស្រី​រូប​នេះ បានបង្ហោះរូបក្នុងឈុតបែបសុភាពយ៉ាងសមសួន អាវកឌុបមានប៉ាក់បន្តិចៗនៅពីមុខដៃហើយនឹងកអាវ បូក​ជាមួយ​សំ​ពត់ ​បត់ថៃវែងពណ៌បៃតង ពិតជាស្រស់ស្អាតគួរឲ្យចង់គយគន់ខ្លាំងណាស់។ ទន្ទឹមនឹងភាពស្រស់ស្អាតនេះ ក៏មានគណនីហ្វេសប៊ុកមួយបានបញ្ចេញឲ្យដឹងពីតម្លៃសម្លៀកបំពាក់ដែល Yaya កំពុងពាក់នេះថា ពិ​ត​ជាមានតម្លៃថ្លៃមិនធម្មតានោះទេ។ បើតាមប្រភពព័ត៌មានអាវបស់ Yaya គឺជាប្រេន LouisVuitton ធ្វើពីសូត្រ ១០០ភាគរយ ហើ​​យ​​មាន​តម្លៃមិនធម្មតាដល់ទៅ ១១៥.៥០០បាត ស្មើនឹង ៣៧០០ដុល្លារអាមេរិក។ គ្រាន់តែម្លៃអាវរបស់ Yaya បានធ្វើឲ្យអ្នក​គាំ​ទ្រ​​ភ្ញា​ក់​ផ្អើល​នាំគ្នាជញ្ជក់មាត់មិនតិចទេ ព្រោះវាស្ទើរតែអាចទិញម៉ូតូថ្មីបាន ២គ្រឿងទៅហើយ។

Read More

ចូលរួមសោកស្តាយផង! មុននេះ កីឡាករប្រដាល់ វង់ ណយ ប្រកាសឈប់ពីវិស័យប្រដាល់ ថែមទាំងបង្ហោះសារគួរឲ្យអាណិតថា….

ដូចប្រិយមិត្តបានស្គាល់មកហើយ នៅកីឡាករប្រដាល់ប្រចាំប្រទេសកម្ពុជា គឺលោក វង់ ណយ ដោយលោកធ្លាប់មានភាពល្បីល្បាញនិងមានភាពយោគជ័យច្រើនក្នុងវិស័យកីឡាប្រដាល់នេះ យ៉ាងណា មកដល់ពេលនេះលោកមានវ័យចំណាស់បន្តិចទៅហើយ ហើយទឹកដៃក៏ធ្លាក់ចុះ ខណៈពេលដែលជីវភាពរបស់ កីឡាករ វង់ ណយ ហាក់មិនបានធូធារឡើយ គឺខ្វះខាតជាខ្លាំង។ ដោយលែក នៅរាត្រីនេះ ស្រាប់តែ កីឡាករប្រដាល់ វង់ ណយ បានសរសេរប្រកាស់លាឈប់ពីវិស័យប្រដាល់ហើយ ថែមទាំងបានបញ្ជាក់គួរឲ្យអាណិតថា: (ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ។ ដំណឹងនេះ បានធ្វើឲ្យហ្វេនៗរបស់លោក មានការភ្ញាក់ផ្អើលជាខ្លាំង និងសោកស្តាយ ប៉ុន្តែយ៉ាងណាក៏មានមហាជនជាច្រើនចូលរួមសរសេរលើកទឹកចិត្តលោកអោយបន្តការព្យាយាមរកស៊ីអ្វីផ្សេងដើម្បីគ្រួសាររបស់លោក៕

Read More

ទីបំផុត តារាសម្តែងស្រីវ័យក្មេង ម៉ាក សែនសូនីតា ចូលរោងការថ្ងៃនេះហើយ ពិតជាស្រស់ស្អាតខ្លាំងណាស់ (មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់សោភា គឺ កញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា នោះ តាមរយៈការសម្តែងរឿងល្បីៗជាច្រើនឲ្យផលិតកម្មធំៗ ព្រមទាំងទទូលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកតាមដានជាច្រើន។ ចំណែកនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ នេះ តារារូបនេះ បានចូលរោងការហើយ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា ជាពិសេសនោះ កូនក្រមុំនៅថ្ងៃនេះតុបតែងខ្លួន គួរឲ្យទាក់ទាញជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាទិដ្ឋភាពទូទៅនៃពិធីមង្គលការទាំងអស់គ្នា៕

Read More

អបអរសាទរ! កីឡាករដ៏ឆ្នើមរបស់ ព័រទុយហ្កាល់៖ Cristiano Ronaldo មិនបានឆ្លងវីរុស Covid-19 ទេ

ប្រធានកោះព័រទុយហ្កាល់បានបញ្ជាក់ថាកីឡាករCristiano-Ronaldoមិនបានឆ្លងវីរុសcovid-19នេះទេបើទោះបីជាគាត់ត្រូវបានគេដាក់ឲ្យនៅដាច់ពីគេនៅឯស្រុកកំណើតរបស់គាត់”Madeira”ក៏ដោយ។ កំពូលតារាឆ្នើមរបស់ក្រុមសេះបង្កង់Juventusនឹងនៅតែនៅផ្ទះខណៈដែលការភ័យខ្លាចនៃការឆ្លងមេរោគនៅតែមានខ្ពស់ដោយប្រទេសអ៊ីតាលីកំពុងជាប់គាំង។ មិត្តរួមក្រុមរបស់Ronaldoឈ្មោះ(Daniele-Rugani)បានក្លាយជាកីឡាករដំបូងរបស់Serie.Aដែលឆ្លងជំងឺនេះដោយ(Paulo Dybala)ក៏ត្រូវបានគេរាយការណ៍ថាបានធ្វើតេស្តិ៍វិជ្ជមានផងដែរ៕

Read More

អាណិតណាស់! ក្រោយប្រះ​ឆ្នឹងជើង ពេលប្រកួតជាមួយកីឡាករថៃ កីឡាករ អ៊ូច ធារិទ្ធ រៀបរាប់ទាំងទឹកភ្នែកថា “ជីវិតអើយជីវិត គ្រួសារខ្ញុំក្រ ហើយសង្ឃឹមលើតែខ្ញុំ ហើយបើឥឡូវខ្ញុំប្រកួតបាក់ជើងហើយ គាត់បានលុយឯណាយកទៅសងគេ នេះហើយជីវិតពិតរបស់ខ្ញុំ” (មានវីដេអូស្តែងៗ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០ អ្នកស្នេហាកីឡាប្រដាល់មួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវការប្រកួតមួយ ដោយ កីឡាករ អ៊ូច ធារិទ្ធ បានប៉ះជាមួយកីឡាករថៃ (វ៉ាត់ឆារាសាក់) ហើយក៏បានធ្វើឲ្យ ធារិទ្ធ បានរងរបួសធ្ង​ន់ធ្ង​រ រហូតដល់ប្រេះ​ឆ្នឹងជើងក្នុងទឹកទី២។ កីឡាកររូបនេះ បានបង្ហោះសារដ៏សែនរំជួលចិត្តមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជីវិតអើយជីវិត គ្រួសារខ្ញុំក្រ ហើយសង្ឃឹមលើតែខ្ញុំ ហើយបើឥឡូវខ្ញុំប្រកួតបាក់ជើងហើយ គាត់បានលុយឯណាយកទៅសងគេ នេះហើយជីវិតពិតរបស់ខ្ញុំ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូនៃការប្រកួតនេះដូចខាងក្រោម៕

Read More

អាណិតកីឡាករប្រដាល់ វង្ស ណយ ណាស់ ជំពាក់លុយគេ ក៏បង្ហោះសារដ៏សែនរំជួលចិត្ត និងគួរអោយអាណិតថា…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវកីឡាករខាងក្បាច់គុណប្រដាល់ លោកវង្ស ណយ​ដែលបច្ចុប្បន្នលោកខិតខំប្រឹងប្រែងយ៉ាងខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងការជួយលើកស្ទួយនូវវិស័យនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខំប្រឹងទោះជាអាជីពដែលត្រូវឲ្យលោកឈឺសាច់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជារៀងរាល់ពេលប្រកួតយ៉ាងណាក្តី។ យ៉ាងណាអាជីពអ្នកប្រដាល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាក់មិនអោយជីវភាពលោកបានប្រសើរសោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែ នាពេលថ្មីៗនេះ លោកបានបង្ហើបអោយដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំពាក់លុយ និងផ្ដាំម្ចាស់បំណុលកុំភ័យថារូបគាត់រត់ ​​​​​​​​​​​​​​​​​​​​​​​​មិនសងលុយអោយសោះ។ ដោយយោងតាមគណនីហ្វេសប៊ុក ​​​​​​​​​​​​​​​​​របស់លោកបានសរសេរអោយដឹង ​​​​​​​​​​​​​​​​​​​​​​​​​កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«សូមជំរាបបងប្អូន ដែលខ្ញុំជំពាក់លុយនៅភ្នំពេញទាំងអស់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥលូវនេះខ្ញុំបានមកនៅខេត្តសៀមរាបហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមកុំភ័ យថាខ្ញុំរត់ចោលស្រុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំគ្រាន់តែរកកន្លែងដក ដ ង្ហើមបន្តិចសិន ចាំ វៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោះបំណុលអ្នកទាំងអស់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«លេខទូរសព្ទនៅប្រើដដែល» សូមកុំភ័ យៗៗៗ»។ ក្រោយពីបានឃើញបែបនេះ មហាជនអ្នកនិយមបណ្ដាញសង្គមហ្វេសប៊ុក មានក្ដីអាណិតអាសូរលោកជាខ្លាំង នេះហើយជីវិតអ្នកប្រដាល់៕

Read More

ចូលរួមអបអរសាទរផង! ថ្ងៃនេះ កីឡាករបាល់ទាត់ឆ្នើម កែវ សុខផេង បានភ្ជាប់ពាក្យហើយ

លោក កែវ សុខផេង គឺជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏មានប្រិយមិត្តភាគច្រើនដែលនិយមតាមដាន និងស្នេហាវិស័យកីឡាបាល់ទាត់ បានស្គាល់ពីទេពកោសល្យ និងបច្ចេកទេសលេងបាល់របស់លោកផងដែរ។ ដោយលែកនៅក្នុងថ្ងៃចូលឆ្នាំចិន២០២០នេះវិញ ស្រាប់តែលេចធ្លាយនៅព័ត៌មានគួរឲ្យអប់អរដល់កីឡាករបាល់ទាត់ខ្មែរ គឺ កែវ សុខផេង បានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដ៏ស្រស់ស្អាតម្នាក់នៅថ្ងៃនេះហើយ ក្នុងបរិយាកាសសប្បាយរីករាយ ហើយមហាជនក៏បានឃើញនៅស្នាមញញឹមរបស់កីឡាករ កែវ សុខផេងផងដែរ នេះបើយោងតាមការបញ្ជាក់ចេញពីហ្វេសបុកផេចឈ្មោះ Football Live- KH បានសរសេររៀបរាប់ថា: ខ្សែរប្រយុទ្ធជម្រើសជាតិកម្ពុជា ក៍ដូចជាក្លឹបបាល់ទាត់ វិសាខា កីឡាករ កែវ សុខផេង ភ្ជាប់ពាក្យព្រឹកមិញហើយ👏👏 កាត់ចិត្តខ្លះទៅប្អូនស្រីៗ៕

Read More

អស្ចារ្យណាស់! ដល់ថ្ងៃវិស្សមកាល ធុច សាលិ បានត្រឡប់មកកម្ពុជា កាលពីយប់មិញនេះហើយ កាន់តែពិសេសនោះ សាលិ រៀនបានចំណាត់ថ្នាក់លេខ១ប្រចាំឆមាស ក្នុងចំណោមសិស្សជាច្រើនសញ្ជាតិ ទៀត (មានវីដេអូ)

នៅយប់ថ្ងៃទី ១១ ឆ្នាំ ២០២០ នៃការជួបគ្នានេះពួកយើងបានរកឃើញសង្សារថ្ពាល់ខួចដល់ថ្ងៃវិស្សមកាលពោលគឺត្រលប់មកវិញបន្ទាប់ពីយើងបានមកដល់ហើយយើងបានចេញវេជ្ជបញ្ជានៅឯសកលវិទ្យាល័យឆាយស៍។ តើអ្វីដែលធ្វើអោយមានភាពលេចធ្លោរយ៉ាងរុងរឿងនិងសេចក្តីសង្ឃឹមដែលទទួលបានការចាប់អារម្មណ៍ថាសាលិរៀនចំណាត់ថ្នាក់លេខ ១ ប្រចាំត្រីមាសដែលមានចំនួនច្រើនគួរសម។ គួរឱ្យរំឡើងវិញកឡើងវិញផងដែរថាថ្ងៃ ១៣ ធ្នូឆ្នាំ ១៩៩៩ ការបញ្ចប់ ៩៩ ថ្ងៃចុងក្រោយដល់ការធ្វើដំណើរកម្សាន្តនៅឯសាលាឯកជនមួយកន្លែងក្នុងខេត្តហ្សេជាំងភាគខាងកើត សាធារណរដ្ឋប្រជាមានិតចិនតាមបំណងប្រាថ្នារបស់ខ្លួនដោយទទួលបាននូវអាហារូបត្ថម្ភពីសាលាអន្តរជាតិនិងជួយជ្រោមជ្រែងជ្រលក់បីដោយយកចិត្តទុកដាក់ពីលោកឃិតឈឿននិងក្រុមគ្រួសារ។ កេរ្តិ៍ឈ្មោះល្បីរឹបអូសយកកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំឆ្នាំនេះគឺស្ត្រីជនជាតិម៉ាឡេដែលត្រូវបានគេស្គាល់នៅក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហាញវីដេអូនៃការលក់វត្ថុអនុស្សាវរីយ៍របស់សង្សារភេទស្រីលេខ ០៩ របស់យើង។

Read More