ស្វាមី ឱក សុគន្ធកញ្ញា រៀបចំកម្មវិធីរាប់បាតថ្ងៃខួបកំណើតភរិយានៅលើកោះសង្សារ យ៉ាងមានសុភមង្គល

នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនបានចូលរួមអបអរសាទរ និង ជូនពរដល់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងថ្ងៃខួបកំណើតគម្រប់ ៣៣ ឆ្នាំ របស់នាងយ៉ាងច្រើនហូរហែ ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនអ្នកគាំទ្រក៏ទន្ទឹងរង់ចាំអ៊ុតមើលថា តើឆ្នាំនេះតារាស្រីរូបនេះនឹងរៀបចំកម្មវិធីធំដុំឬក៏យ៉ាងណា ក៏ព្រោះតែកាលពីពេលកន្លងទៅ ឱក សុគន្ធកញ្ញា ធ្លាប់បានបង្ហោះរូបភាពថានឹងរៀបចំកម្មវិធីពិសេសរបស់ខ្លួននៅក្នុងឆ្នាំនេះ ដើម្បីអបអរថ្ងៃកំណើត ។ យ៉ាងណាមិញ មុននឹងឈានដល់កម្មវិធីដូចដែលបានគ្រោងទុកក្នុងថ្ងៃខួបកំណើត តារាស្រីរូបនេះបានទទួលកាដូយ៉ាងជ្រះថ្លាពីស្វាមីទាំងព្រឹកនៅឯកោះសង្សារ ដោយលោកបានរៀបចំនិមន្តព្រះសង្ឃរាប់បាត នៅក្នុងថ្ងៃកំណើតភរិយា និង ឱកាសថ្ងៃកាន់បិណ្ឌ ១២ ផងដែរ ។ ក្នុងនោះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារដែរថា «ថ្ងៃនេះជាថ្ងៃបិណ្ឌទី ១២ ហើយក៏ត្រូវជាថ្ងៃចន្ទ ទី 14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេនទេយ្យទាននៅលើកោះសង្សារ»៕

Read More

ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា បន្តលើកសរសើរតែពីការលះបង់របស់ម្តាយ និងមិនរំលឹកពីឪពុកទេ

ភ្នំពេញ៖ មិនបន្តរំលឹក និងនិយាយអំពីឪពុក ឱក សុគន្ធកញ្ញា បន្តសាងរូបភាពក្រុមគ្រួសារមួយដែលពោរពេញដោយក្តីសុខ។ សូម្បីថ្ងៃខួបកំណើតតារាចម្រៀងរូបនេះបានត្រឹមតែរំលឹកពីការលះបង់ដ៏ធំធេញរបស់ម្តាយ ដោយមិនរំលឹកសូម្បីតែបន្តិចចំពោះលោកឪពុក។ ​អស់រយៈពេលជាច្រើនខែហើយដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែរក្សាជំហរមិននិយាយអំពីឪពុកបង្កើតជាសារធារណៈក្រោយពីឪពុកនាងបានលើកឡើងអំពីរឿង”កូនមិនស្គាល់ឪ”។ ថ្ងៃទី១៤ ខែកញ្ញា នេះគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ដែលនាងទទួលបានការសារជូនពរយ៉ាងហូរហែពីអ្នកគាំទ្រ និងមិត្តរួមអាជីព។ កាន់តែពិសេសនាងនិងស្វាមីបានធ្វើដំណើរទៅកម្សាន្តលើកោះសង្សារដោយរួមទាំងរៀបចំពិធីរាប់បាតប្រគេនទេយទានសម្រាប់ព្រះសង្ឃផងដែរ។ នាងបានបង្ហោះលើបណ្តាញសង្គមថាថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី១៤ ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាននៅលើកោះសង្សារ”។ ទោះជាយ៉ាងណាអ្វីដែលគេកាន់តែចាប់អារម្មណ៍គឺមុននេះនាងក៏បានបង្ហោះសារអមដោយរូបភាពម្តាយ និងនាគ្រាវ័យកុមារដែលមានន័យខ្លឹមសារថា”ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ…”។ សារនេះល្មមដែលធ្វើឲ្យអ្នកគាំទ្រនាងយល់ថានាងរស់នៅជាមួយម្តាយ និងស្ថិតក្រោមការចិញ្ចឹមមើលថែពីម្តាយ ហើយពិតណាស់មានមូលហេតុនៅពីក្រោយការមិនរំលឹកអំពីគុណបំណាច់ឪពុក។ ​គួរបញ្ជាក់ដែរថា ចុងខែមិថុនាកន្លងទៅ លោក ឱក បូនី ដែលគេស្គាល់ថាជា ជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញសារធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជនពិសេសលើពាក្យថា”កូនមិនស្គាល់ឪ”។ សាររឿងកូនមិនស្គាល់ឪពុករបស់ លោក ឱក បូនីបានចាក់ចំបេះដូងមហាជនឲ្យងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងឱក សុគន្ធកញ្ញាដែលកំពុងជោគជ័យខ្លាំង និងត្រូវបានគេចាត់ទុកថាជានារីដែលមានសំណាង និងសុភមង្គលពីសេសក្រោយនាងរៀបមង្គលការនិងមានកូនប្រុសម្នាក់៕ ដោយ៖ វឌ្ឍនា

Read More

ចាក់ដោត ! លោក ងួន ចាន់ដេវីត ថា មនុស្សយើង មានការកើត រមែងមានការរលត់ជាធម្មតា កម្មជាកង កម្មជាចំណង អ្នកណាសាងអីបានហ្នឹង

ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព លោក ងួន ចាន់ដេវីត បានប្រឡូកនៅក្នុងវិស័យសិល្បៈជាមួយយូរឆ្នាំមកហើយ ហើយនាពេលកន្លងមក ក៏ធ្លាប់ជួបរឿងរ៉ាវជាច្រើនមកផងដែរ នៅក្នុងជីវិតរបស់លោក តែរូបលោកមិនដែលចុះចាញ់ និងរឿងរ៉ាវទាំងអស់នោះទេ គឺលោកបានប្តូរពីរឿងដែលអាក្រក់ ពីសំណាក់ មនុស្សមួយចំនួនតូច ឲ្យក្លាយទៅជា រឿងល្អវិញ ដោយសព្វថ្ងៃនេះ គឺលោកបានទទួលជោគជ័យយ៉ាងខ្លាំង មិនថា រឿងចម្រៀង ឬ ក៏មុខរបររកស៊ីរបស់លោក ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គម យ៉ាងដូច្នេះថា “រឿងមានច្រើនកើតឡើងនៅលើលោកនេះ រឿងខ្លះក៏កើតហើយរលត់ទៅវិញដោយការចងចាំល្អ តែរឿងខ្លះក៏កើតហើយរលត់ទៅវិញតែរូបភាពហើយបន្សល់ការចងចាំអាក្រក់អោយនៅដិតដាម ខ្ញុំនៅតែមានជំនឿជឿថាផែនដីវាមូល ម្តងគេម្តងយើងមិនថាអ្នកឋិតនៅចំនុចណាតំបន់ណាអ្នកគួរតែចាំថា មានការកើត រមែងមានការរលត់ជាធម្មតា កម្មជាកង កម្មជាចំណង សាងអីបានហ្នឹង ។ រាល់ទង្វើដែលខ្ញុំសាងកន្លងមកបើមិនគន្លងដោយធម៌ក៏ខ្ញុំមិនអាចឈរជើងបានបែបនេះឡើយ តែសម្រាប់អ្នកដែលតាំងថាខ្លួន អស្ចារ្យ ធំជាងគេក្នុងលោក គ្មានគូរប្រជែង តែឥឡូវនេះលទ្ធផលក៏បានបើកឃើញខ្លះហើយដែរ ពាក្យចាស់ក៏ធ្លាប់ពោលក៏ធ្លាប់ប្រដៅ ទឹកត្រជាក់ត្រីគង់ គេថាបើយើងរស់នឹងលក់បាយ សូមកុំមើលងាយបាយ បើយើងរស់នឹងសិល្បៈ ដូច្នោះសូមយើងកុំមើលងាយ តួ កុំមើលងាយអ្នកចម្រៀង ។ ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ ខ្ញុំក៏បានតាំងចិត្តរួចរាល់ និងរបស់ទប់លំនឹងមួយចំនួនទៀត ដើម្បីហ្គេមមួយនេះ ដូច្នោះបើកើតទុក្ខមិនសុខចិត្ត សុំអញ្ជើញតាមការគួរ “។

Read More

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ខេមរៈ សិរីមន្ត, នាយក្រឹម និងនាយកុយ ថតមួយប៉ុស្តិ៍នេះ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ហើយនិយាយថា…(មានវីដេអូ)

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរ យើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ ហើយនៅតែសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងមកដល់។ ក្នុងនោះ គេប្រទះឃើញ ខាងផលិតកម្មផ្សេងៗ កំពុងតែថត MV ទាក់ទងបទចម្រៀងក្នុងរដូវភ្ជុំនេះផងដែរ សុទ្ធសឹងតែជាបទពីរោះៗ និងពេញនិយម ទំាងក្មេង ទំាងចាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពមួយសន្លឹកទៀតហើយ ដែលថតជាមួយ តារាកំប្លែងដ៏ល្បីល្បាញខ្លាំង២រូប គឺ នាយ ក្រឹម និង នាយ កុយ ហើយក៏បានបញ្ជាក់ថា “មិនសង្ហាតែទាន់សម័យ”។ ក្រោយឃើញរូបភាពនេះភ្លាម ធ្វើឲ្យហ្វេនៗ នាំគ្នាចូល comment ព្រាត ដោយនិយាយថា ​៖ ឡូយ ប្លែកណាស់ អាយដល ទាំងបី, សង្ហាណាស់ អាយដលខ្ញុំ, ប្រជុំសុទ្ធតែ អាលដល របស់ខ្ញុំ, កំពូលតារាទាំងបី, កំពុងថត MV ជូនម៉ែ១លានខែភ្ជុំ។ ដូចនេះដើម្បី ជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ…

Read More

មកគយគន់រូបសម្រស់កីឡាប្រដាល់ស្រី ដែលជាអតីត Freshie Girl កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា…

ប្រិយមិត្តបងប្អូនបានជ្រាបខ្លះហើយថា កាលពីម្សិលមិញនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានការចាប់អារម្មណ៍ទៅយុវវតីម្នាក់បានកំពុងតែហាត់ប្រដាល់ក្បាច់បុរាណខ្មែរ ដែលមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចី និងស្អាតមិនចាញ់តារា បានលិចមុខនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលគេស្គាល់ថា ជាប្អូនស្រីលោកឆ្លាមស សែនរ៉ាឌី សែនរ៉ាដេត ដែលជាកីឡាប្រដាល់ដ៏ឆ្នើមម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ស្រាប់តែថ្ងៃនេះ ក៏មានការបែកធ្លាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវតីដែលកំពុងតែហាត់ប្រដាល់ក្បាច់បុរាណខ្មែរនោះគឺជា Freshie Girl មួយរូបគឺកញ្ញា ហាង ជេជូ អាយុ ១៩ ឆ្នាំ ធ្វើឲ្យប្រិយមិត្តសរសើរដល់នាងគ្រប់គ្នា ព្រោះមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ជាមួយនឹងរូបរាងដ៏ស្រលូន និងពិតជាស្រស់ស្អាតខ្លាំងមែនទែន ពោលគឺស័ក្ដិសមជាម៉ូដែលតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតកម្មវីធី Freshie Girl & ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Boy Cambodia នេះផងដែរ កញ្ញា ហាង ជេជូ បានជាប់ចំណាត់ថ្នាក់ Freshie Girl រង ប៉ុន្តែគេហាក់ឃើញថា ពន្លកថ្មីរូបនេះ កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង រីឯការងារសិល្បៈវិញ គេសង្កេតឃើញថា នាងកំពុងតែមមាញឹក ជាមួយការថតស្ពតឲ្យក្រុមហ៊ុននានា គួរឲ្យគត់សម្គាល់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កំសត់ណាស់ ! លោកខេមរៈ សិរីមន្ត រៀបរាប់ពីក្តីនឹករលឹក លោកពុក ពេលដែលគ្មានលោកនៅក្បែរ ក្នុងបទចម្រៀងថ្មី ដែលមានចំណងជើងថា…មានវិដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ កំពូលតារាចម្រៀងដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ហ្វេនៗ និងមិត្តយុវវ័យ លោក ខេមរៈ សិរីមន្ត ដោយរូបលោក បានបកស្រាយបទចម្រៀងជាច្រើនបទ ធ្វើឲ្យមហាជន ជក់ចិត្ត និងចាប់អារម្មណ៍ជាខ្លាំង ទៅលើទឹកដមសំលេង ពីរោះរណ្តំរបស់លោក។ ដោយឡែក នៅថ្ងៃនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្ងៃ ក្នុងថ្ងៃពិធីបុណ្យ ភ្ជុំបិណ្ឌ ធ្វើឲ្យអ្នកស្តាប់ ស្ទើរតែស្រក់ទឹកភ្នែក តាមបទចម្រៀងទៅហើយ ពេលដែលនឹកដល់លោកពុកម្តងៗ។ នៅក្នុងបទចម្រៀងថ្មីរបស់លោកមួយនេះ បានបង្ហាញពីមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ ពីទឹកចិត្តកូនដែលនឹករលឹកដល់លោកពុក ដោយរូបលោកបានចែកឋានទៅ ។ បើសិនជាថ្មាលនេះ មានពុក នៅជួបជុំគ្រួសារ មិនដឹងជាល្អយ៉ាងណា កូនពិតជានឹកពុកខ្លាំងណាស់ ពុកអើយតើពេលនេះ ពុកសុខទុក្ខយ៉ាងណាហើយ ពុកទៅបានសុខឬ ទេ សូមពុកកុំបារម្ភពីម៉ែអី កូននិងមើលម៉ែឲ្យបានល្អបំផុត ដូចដែលលោកពុកមើលថែម៉ែកាលនៅរស់អញ្ចឹង។ ជាក់ស្តែងក្នុងបទចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា “គុណពុកម៉ែ” ពិតជាចាក់ដោត ចំអារម្មណ៍អ្នកស្តាប់ខ្លាំងណាស់ ព្រោះថានៅក្នុងបទចម្រៀងមួយបទ បានអប់រំកូនៗ ឲ្យចេះតបស្នង សងគុណ លោកមានគុណ ឲ្យបានល្អ​ ទៅតាមលទ្ធភាពរបស់ខ្លួនដែលអាចធ្វើបាន ខណៈពេលដែលរូបលោកនៅមានជីវិត៕

Read More

ព្រឺក្បាលខ្ញាក ! អ្នកតុបតែឈុតឲ្យ រឿន ណាត ថាមានវិញ្ញាណអប្សរាចូលសណ្ឋិតនាង ពេលកំពុងថត…ស្រាប់តែ រឿន ណាត ពោលយ៉ាងដូច្នេះថា…មានវិដេអូ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ពិតជាបានស្គាល់ និងចាំយ៉ាងច្បាស់ ពីវត្តមានរបស់បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ (Miss Universe Cambodia 2018) កញ្ញា រឿន ណាត ដែលកាលពីថ្ងៃម្សិមិញនេះ កញ្ញាបានគ្រងឈុត អប្សរមាលតី ជាហេតុធ្វើឲ្យមហាជន​មានការស្ងប់ស្ងែងយ៉ាងខ្លាំង ព្រោះមើលទៅតារាស្រីរូបនេះ ពិតជាធ្វើបានល្អណាស់ ទាំងទឹកមុខ កាយវិការ និងរូបរាង ពិតជាសាកសមឥតទាស់។ តែអ្វីដែលធ្វើឲ្យមហាជនយើងមានការភ្ញាក់ផ្អើលនោះ គឺពេលដែលកញ្ញាបានគ្រង់ឈុត អប្សរមាលតី និងកំពុងតែធ្វើការឡាយផ្ទាល់ជូនបងប្អូនបានទស្សនា នោះ ស្រាប់ គេចាប់អារម្មណ៍ថា នាងបានបង្ហាញកាយវិការប្លែកៗ ខុសពីចរិតពិតរបស់នាងទាំងស្រុង ដែលគេសង្ស័យថា កំពុងតែមានដួងវិញ្ញាណនាង អប្សរាចូលសណ្ឋិត ដោយសារតែការសម្តែងរបស់នាង គឺមានភាពទន់ភ្លន់ ញញឹមទាំងស្រក់ទឹកភ្នែក សួរអ្វីក៏មិននិយាយ គិតតែក្រវីក្បាល និងឈររេរាំយ៉ាងគួរស្រណោះតែម្តង។ ជាក់ស្តែងគឺមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Skor Krob បានលើកឡើថា “អប្សរមាលតី​️​️​ Miss universe Cambodia 2018 Rern Nat។ ខ្ញុំពិតពិបាកហ្នឹងអត្ថាធិប្បាយ​នូវរឿងដែលកេីតឡេីងណាស់​ ! ម្ចាស់គេមកហេីយគេមកតាំងពី2ថ្ងៃមុនមកម្លេះ​ ដូចដែរខ្ញុំបានpost កាលពីយប់មុនចឹង​ គេមកស្រស់ៗតែម្ដង​ អត់បានដេកទេ2យប់មុនថ្ងៃថត​ញុំខ្លាចរហូតមិនហ៊ានដេក គេមកល្អទេ​ ទឹកមុខញញឹមទន់ៗតែបង្កប់ការឈឺចាប់ខាងក្នុង​ ទឹកភ្នែរហូរស្រក់ចុះមាត់នៅតែញញឹម​ ខ្ញុំមិនដឹងថាគាត់មានអីក្នុងចិត្តដែលលាក់លាមទុក​ ។ ម្ចាស់គណនីខាងលើបានបន្តទៀតថា “វាមិនមែជាការសម្ដែងទេ​ ដោយសាតែហេតុកាហ្នឹងទេីបខ្ញុំសម្រេចចិត្តបិតliveភ្លាម​ ៗ​ មិនមែនទាមទារចំណាប់រម្មណ៍អីទេ​ ហេីយmodel​ ក៏មិនមែនអ្នករបាំអីដែរ​ តែកាយវិការទាន់ភ្លន់​ សម្រក់ទឹកភ្នែក​នៅតែហូរតែមិនចោលការញញឹម សួរមិននិយាយស្ដី​ បានត្រឹមញញឹមក្រវីក្បាល​ អ្នកដែលបានមេីលlive មុនខ្ញុំបិតគឺដឹងហេីយ​។ ប្រហែលនាងសប្បាយចិត្តដល់ស្រក់ទឹកភ្នែក​ ដែលពួកយេីងនឹកឃេីញដល់ពួកនាង ព្រោះពួកនាងគិតថានាងជាស្រមោលនៃអតីតកាល​ ហេីយពេលនេះពួកយេីងបានសាងនាងឡេីងវិញម្តងទៀត នាងចង់រេរាំអោយឃេីញដេីម្បីជាការអរគុណ”។ ទន្ទឹមនឹងនេះ មានម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា “អត់បានសម្ដែងទេ​ គាត់មិនមែនអ្នករបាំទេ​ តែអារម្មណ៍ស្លុងទៅមែនទែន​ នេះហេីយជាមូលហេតុដែលធ្វេីអោយពួកយេីងសម្រេចចិត្ត​ បញ្ឆប់ការliveភ្លាមៗដោយមិនបានប្រាប់ដំណឹងមុន”។ ភ្លាមនោះ…

Read More

មិន​មែន​លំ​ៗ​ឯណា រូប​ចម្លាក់​មុខ​ដូច​ម៉ាដូណា ល្បី​ដល់​ថៃ ឥឡូវ​សាមី​ខ្លួន​ថា​ចង់​ជួប​ជាង ដើម្បី​សួរ​រឿង​មួយ

តារា​កំប្លុកកំប្លែង ម៉ាដូណា នៅ​ដើម​សប្ដាហ៍នេះ​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​ហាង​ពេជ្រ​មួយ​កន្លែង​នៅ​ម្ដុំ​ពេទ្យ​លោក​សង្ឃ​ថា លោក​ចង់​ជួប​ជាមួយ​ជាង​ដែល​ធ្វើ​រូប​ចម្លាក់​ដាក់​នៅ​វត្តមាន​មួយ មាន​មុខ​មាត់​ស្ទើរ​ដូច​បេះបិទ​ទៅ​នឹង​មុខ​មាត់​លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ាដូណា ថ្លែង​បែប​នេះ ក្រោយ​ប្រមាណ​១​សប្ដាហ៍​មុន​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​លើ​បណ្ដាញ​សង្គម ដែល​គេ​បាន​ឃើញ​ប្រិយមិត្ត​ជា​ច្រើន​បាន​ចែក​ចាយ​រូប​ចម្លាក់​នៅ​ក្នុង​វត្ត​មួយ​ដែល​ភិនភាគ គឺ​មុខ​មាត់​ដូច​តារា​និយម​កំប្លុក​កំប្លែង​រូប​នេះ​បេះបិទ​តែ​ម្ដង ស្រប​ពេល​ប្រិយមិត្ត​ខ្លះ​បាន​ភ្ជាប់​ជាមួយ Caption លេង​សើច​ថា “វិចិត្រករ​អើយ​កុំ​បាច់​គូរ​អី” ។ រូប​ភាព​នោះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​ហួស​ចិត្ត ក្នុង​សូម្បី​តែ​សាមី​ខ្លួន​ក៏​ភ្ញាក់​ផ្អើល​ដូច​គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ហាហា ខ្ញុំ​ឃើញ​ដែរ ហើយ​មាន​គេ​ផ្ញើ​ឲ្យ​មើល​ទៀត ឃើញ​ហើយ​អស់សំណើច គឺ​ដូច​មែន ដូច​បេះបិទ​តែ​ម្ដង បើ​ដូច​រូប​ណា​គ្រាន់​តែ​តិច​ទៅ​មិន​អី​ទេ តែ​នេះ​ដូច​ស្វា​បាប៊ូ ហាហា ពេល​ខ្លះ​មើល​មុខ​ខ្លួន​ឯង​ដូច​យ័ន្ត ៨ទិស(សើច)!”។ ម៉ាដូណា ថ្លែង​ជាមួយ Sabay។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ម៉ាដូណា បាន​ប្រតិកម្ម​តាំង​ពី​បាន​ឃើញ​រូប​នេះ​ដំបូង ដោយ​លោក​ចេញ​មក​ថ្លែង​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា “គ្រាន់​តែ​ឃើញ​ភ្លាម ម៉ាដូណា បាន​ប្រតិកម្ម​តាម​របៀប​លេង​សើច​ថា “នៅ​តែ​មិន​យល់ ហេតុអ្វី​ជាង​ឆ្លាក់​រូប​មួយ​នេះ មាន​គោល​បំណង​អ្វី​ឲ្យ​ច្បាស់លាស់ ម្ដេច​ហ៊ាន​យក​រូប​កំពូល​សម្រស់​មក​ឆ្លាក់​តាម​បែប​នេះ(សើច)”។”​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់​ព័ន្ធ​​រូប​ចម្លាក់ខាង​លើ បើ​តាម​ដំណឹង​ដែល​លោក ម៉ាដូណា ខ្លួន​ឯង​ទទួល​បាន គឺ​ល្បី​ដល់​ប្រទេស​ថៃ​ឯណោះ ដោយ​ខ្លះ​គេ​ថា រូប​នេះ​ស្ថិត​នៅ​ក្នុង​វត្ត​នៅ​ឯ​ប្រទេស​ថៃ តែ​តាម​ពិត​គឺ​វត្ត​ខ្មែរ​យើង​ទេ យ៉ាងណា​លោក​ក៏​មិន​ដឹង​ច្បាស់​ថា ចម្លាក់​នេះ​ស្ថិត​វត្ត​ណា ហើយ​នៅ​ស្រុក ភូមិ ឬ​ខេត្ត​ណា។ ទទួល​ភាព​ល្បី​ល្បាញ​តាម​រយៈ​ចម្លាក់​មាន​ភិនភាគ​ដូច​គ្នា BA របស់ “រ៉ូយ៉ាល់ឃីង” បន្ត​ថា ចង់​ជួប​ជាមួយ​ជាង​ចម្លាក់​ដែល​ឆ្លាក់​រូប​មាន​ភិនភាគ​ដូច​លោក​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “បាទ ខ្ញុំ​ចង់​ជួប​គាត់…មិន​មែន​ចង់​ជួប​ធ្វើ​អី​ទេ គឺ​ចង់​ជួប​ហើយ​សួរ​គាត់​ថា គាត់​ហ្វេន​ខ្ញុំ ឬ​ក៏​លួច Crush ខ្ញុំ​មែន? បើ​មិន​មែន​ចាំ​ខ្ញុំ Crush គាត់​វិញ ហាហា!”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយ​ពី​រូបចម្លាក់​ដែល​ជា​ស្នាដៃ​របស់​ជាង​ចម្លាក់​អាថ៌កំបាំង​មាន​ច្រើន មាន​ទាំង​រូប​មនុស្ស មាន​ទាំង​រូប​សត្វ​ជា​ច្រើន។ ចំណុច​ដែល​កត់​សម្គាល់ គឺ​រូប​ស្ទើរ​ទាំង​អស់ មាន​ភិន​ភាគ​កាត់​មក​រក​លោក ម៉ាដូណា ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ល្បី​ល្បាញ​មួយ​រយៈ​កន្លង​មក​នេះ។ យ៉ាង​ណា​មក​ទល់​នឹង​ពេល​នេះ ទាំង​ជាង​ចម្លាក់…

Read More

ទឹកចិត្តបងស្រី ! ទេព បូព្រឹក្ស លេងមួយក្បាច់នេះ ធ្វើឲ្យប្អូនប្រុស រំភើបឡើងស្រក់ទឹកភ្នែក, ទិញសុទ្ធតែ រថយន្តទំនើបមក Surprise អ៊ីចឹងហ្មង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា និយាយថា… (មានវីដេអូ)

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ តារាចម្រៀង ងួន ចាន់ដេវីត បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាព យក រថយន្តទំនើប ROLLS ROYCE GHOST ទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។ ចំណែកនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ នេះវិញ ទេព បូព្រឹក្ស បានទិញរថយន្តទំនើបមួយគ្រឿង យកទៅ Surpries ប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួន ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់ធ្វើឲ្យប្អូនប្រុសម្នាក់នេះរំភើបចិត្តស្រក់ទឹកភ្នែក សឹងតែមិននឹកស្មានដល់ មិនត្រឹមតែប៉ុណ្ណោះ ថែមទំាងទទួលបានលុយ ដល់ទៅ ៥០០ដុល្លារ ថែមទៀតផង ពីលោក ជីដេវិត។ ទេព បូព្រឹក្ស បានភ្ជាប់សារខ្លីមួយថា “រីករាយថ្ងៃកំណើតប្អូនប្រុសសំលាញ់ចិត្ត Sim Tepnimith ២ឆ្នាំមកនេះយើងធ្វើការតស៊ូជាមួយគ្នា ហត់ក៏ហត់ សប្បាយក៏សប្បាយ”។ ក្រោយឃើញបែបនេះ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗបង្ហាញអារម្មណ៍ថា ៖ រំភើបចិត្តជំនួសគាត់ណាស់, បងល្អមែនគួរអោយគោរព, ខ្ញុំស្រក់ទឹកភ្នែកដែរហើយ, ជាបងគេ គិតគូប្អូនបានល្អណាស់ បងសូមសរសើរ, មើលVideo ហ្នឹង សើចផង យំផងខ្ញុំ ។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង នូវទឹកចិត្តដ៏ប្រពៃរបស់ ទេព បូព្រឹក្ស ដែលបានធ្វើរឿងមួយនេះជូនប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួន។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Read More

ជួយអោយយោបល់គាត់ផង​ !! មាស សុខសោភា បង្ហើបថា «គួរសម្រាក ឬ ចាប់ផ្ដើមម្ដងទៀត»

«គួរសម្រាក ឬ ចាប់ផ្ដើមម្ដងទៀត» គឺជាពាក្យមួយឃ្លាដែលតារាចម្រៀងស្រីជួរមុខ មាស សុខសោភា បានសរសេរនៅក្នុង Poster នៃបទចម្រៀងថ្មីដែលមានចំណងជើងថា «ម្តងទៀត» ដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះ ។ បន្ទាប់ពីឃ្លាខាងលើនោះហើយ នៅក្នុង Poster នេះដែរ មាស សុខសោភា បានភ្ជាប់ពាក្យមួយឃ្លាទៀតថា «អាណិតប្អូនៗណាស់ ចេញផ្សាយឆាប់ៗនេះ» ដែលហាក់ចង់បង្ហាញពីការចេញបទចម្រៀងថ្មីដែលចាប់ដៃគូសហការគ្នាជាលើកដំបូងជាមួយនឹងសិស្សប្អូនគឺលោក ម៉ា ច័ន្ទបញ្ញា ។ គួរឲ្យដឹងដែរថា Poster បទចម្រៀង «ម្តងទៀត» នេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថាគឺជាបទចម្រៀងដែលចេញជាសាច់រឿងបន្តពីបទ «សង្សារចាស់» របស់តារាចម្រៀង Original ម៉ា ច័ន្ទបញ្ញា ដែលនេះជាមូលហេតុដែលបទចម្រៀងថ្មី មាស សុខសោភា បានចាប់ដៃគូរជាមួយតារាចម្រៀងវ័យក្មេងរូបនោះ ៕

Read More