រថយន្តសង្គ្រោះ ដែល Anna និងក្រុមមិត្តភក្តិ បានទិញបំពេញបំណងចុងក្រោយរបស់ Tangmo ដំឡើងដាកពណ៌ផ្កាឈូកស្រស់…

ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា Anna គឺជាមិត្តជិតស្និទ្ធមួយរបស់តារាស្រី Tangmo ដែលតែងជួយឈឺឆ្អាល និងយកចិត្តទុកដាគ្រប់យ៉ាង តាំងពីដើមរហូតមកទល់ពេលនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា Tangmo បានឃ្លាតឆ្ងាយគ្មានថ្ងៃវិលត្រឡប់ តែការស្រលាញ់ និងភាពអាឡោះអាល័យហាក់នៅតែមានក្នុងចិត្តអ្នកគ្រប់គ្នា ជាពិសេសបណ្តាមិត្តភក្តិជិតស្និទ្ធរបស់ Tangmo គ្រប់រូប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នាពេលថ្មីៗនេះផងដែរ Anna និងក្រុមមិត្តភក្តិ បានចូលរួមថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ ដល់ខាងមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ព្រោះតែនេះគឺជាគោលបំណងមួយរបស់ Tangmo កាលពីពេលនាងនៅរស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ Anna បានរៀបនិយាយរាប់ទៀតថា៖ “រួចរាល់ ៩០ ភាគរយហើយ ប្រសិនបើឯងបានឃើញ ឯងមុខជាមានមោទកភាពខ្លាំងមិនខាន អ្វីដែលកើតឡើងនេះ កើតចេញពីក្តីស្រឡាញ់ មិត្តភាពពិត ហើយគឺជាអ្វីដែលឯងបានធ្វើឱ្យអ្នកដទៃរហូតមក ខ្ញុំដឹងថាឯងនឹងទទួលដឹងឮ ហើយខ្ញុំក៏សប្បាយចិត្តដែលបានធ្វើវាបំពេញបំណងឯង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្តសង្គ្រោះបន្ទាន់ដែលតុបតែងឡើង ដាក់ពណ៌ផ្កាឈូកស្រស់ដែលជាពណ៌ Tangmo ស្រលាញ់នេះ នឹងផ្តល់ឲ្យទៅខាងមន្ទីរពេទ្យនៅពេលធ្វើរួចរាល់ ក្នុងគោលបមណងបម្រើដល់សាធារណៈជនទាំងឡាយ ដែលជួបបញ្ហាសុខភាព ៕

Leave a Reply

Your email address will not be published.