មិត្តភាពពិតប្រាកដ! ២៧ឆ្នាំពិតជាលឿន សម្លាញ់ម្នាក់នេះហើយដែលតែងជួយខ្ញុំ យើងមិនដែលភ្លេចគ្នា ចាំគ្នារហូត…

នៅក្នុងឆាកជីវិតមនុស្សម្នាក់ៗ តែងតែមានអនុស្សាវរីយ៍ ជាមួយបងប្អូនសាច់ញាតិ គ្រួសារ មិត្តភក្ដិ មិត្តរួមថ្នាក់ មិត្តភក្ដិដែលធ្លាប់ជួយយើង ធ្លាប់យកអាសាគ្នាទៅវិញ។ ជាក់ស្ដែងបងប្រុសម្នាក់ដែលគណនីហ្វេសប៊ុកឈ្មោះ ប៊ិន ស័រ បានរៀបរាប់ពីអតីតកាលរបស់ខ្លួនថា៖

«ពេលវេលា27ឆ្នាំពិតជាលឿនខ្លាំងណាស់​ សម្លាញ់ម្នាក់នេះហេីយតែងតែបង្រៀនខ្ញុំអោយចេះឡេីងត្នោត​ ចេះបរទះគោ​ ចេះភ្ជួរ​ ចេះដុតធ្យុង​ គាត់តែងតែ​ ជិះកង់ឌុបខ្ញុំទៅរៀន​ តែពេលនេះខ្ញុំមិនដែលភ្លេចគាត់ម្តងណាទេ​ ពួកយេីងនៅតែចង់ចាំគ្នាជារៀងរហូត»។

តើលោកអ្នកធ្លាប់មានអតីតកាលបែបនេះ ពីមុនដែរឬទេ?

Related posts

Leave a Comment