រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា មហាជនសម្តែងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយបែកធ្លាយដំណឹងភ្ជាប់ពាក្យរបស់ លោក ឌួង ឆាយ ជាមួយនឹងក្មេងស្រីអាយុ១៨ឆ្នាំ ស្អាតហើយមើលទៅស្រគត់ស្រគុំ ជាកូនអ្នកលក់មាសនៅក្នុងផ្សារចំបក់ ខេត្តតាកែវ។
យ៉ាងណាមិញ ក្រោយទទួលដំណឹងភ្ជាប់ពាក្យនេះហើយ ជាពិសេស ជាគូដណ្តឹងវ័យក្មេងថែមទៀតនោះ មហាជនពិតជា ទន្ទឹងរងចាំមើលទំនាក់ទំនងរបស់ គូដណ្តឹងនិងកូនៗ ថាតើអាចនឹងសម្របគ្នា ឬកូនៗរបស់លោក ឌួង ឆាយ តាមរូបនាង ដូចអ្នកម៉ាក់បង្កើតដែរឬយ៉ាងណា?
តួយ៉ាង ថ្មីៗនេះ លោក ឌួង ឆាយ ផ្សាយបន្តផ្ទាល់ដើរលេងកម្សាន្តជាមួយគ្នា ក្នុងនោះ ក៏មានវត្តមានកូនប្រុសទី២ និងកូនស្រីពៅរបស់ខ្លួនផងដែរ បន្ទាប់ពីឃើញវីដេអូនេះហើយ ធ្វើឲ្យមហាជនស្វាងដូចត្រូវថ្ងៃ ព្រោះកូនស្រីពៅរបស់រូបលោក តាមគូដណ្តឹងស្អិតដូចម្តាយបង្កើត មិនព្រមតាមលោកប៉ា ហើយមើលទៅស្និទស្នាលគ្នាខ្លាំង មិនខុសពីម្តាយនិងកូនប៉ុន្មានឡើយ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖