ចិត្តបាន! ក្រុមជំនាញចិន ចេញទៅសង្គ្រោះ អុីតាលី ដែលកំពុងរងគ្រោះធំដោយ កូវីដ ១៩

ក្រុមជំនាញវេជ្ជសាស្ត្រចិនដែលមានសមាជិក ០៤នាក់ និងគ្រូបង្រៀនភាសាអ៉ីតាលីម្នាក់ទៀតសរុប ០៥នាក់ បានធ្វើដំណើរពីខេត្តស៊ីឈួន ទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃពុធនេះ ដើម្បីចាកចេញទៅកាន់ប្រទេសអ៉ីតាលី ដែលកំពុងរងគ្រោះ ខ្លាំងជាងគេបំផុត នាពេលបច្ចុប្បន្ន ដោយសារវីរុ សកូរ៉ូណាថ្មី ខណៈចំនួនមនុស្សឆ្លង និងស្លា ប់នៅតែបន្តកើនឡើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។ លោក លាង សុងអាន (Liang Zongan) ប្រធានមន្ទីរវេជ្ជសាស្ត្រផ្នែកសួ ត និងព្យាបាលបន្ទាន់ នៃមន្ទីរពេទ្យចិនភាគខាងលិច របស់សាកលវិទ្យាល័យស៊ីឈួន បានលើកឡើងយ៉ាងដូច្នេះថា

«នៅពេលដែលយើងទៅដល់ប្រទេសអ៉ីតាលី យើងនឹងចុះទៅពិនិត្យមើលអំពីស្ថានភាពជាក់ស្តែងនៅទីនោះ ហើយបន្ទាប់មកទើបចែករំលែកបទពិសោធន៍ ប្រយុ ទ្ធប្រ ឆាំងនឹងជំ ងឺនិងធ្វើកិច្ចសហការជាមួយក្រុមជំនាញវេជ្ជសាស្ត្រអ៉ីតាលី»៕

Related posts

Leave a Comment