ជុំវិញដំណឹងដ៏សែនរំភើបមួយនេះ មិនត្រឹមតែក្រុមគ្រួសាររបស់អ្នកម៉ាក់ Chompoo និង លោកប៉ា Note visarut នោះដែរ តែសូម្បីតែអ្នកគាំទ្រ និង មិត្តៗសិល្បៈក៏សម្តែងការស្វាគមន៍ និង សាទរចំពោះវត្តមានរបស់ក្មេងតូច Abigail ហើយក៏រីករាយដែលម្តាយកូនមានសុខភាពល្អ និង ផុតពីគ្រោះថ្នាក់បែបនេះ។
ជាពិសេស នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ នេះតែម្តង ក្រោយសម្ងំសម្រាលទាយាទស្រីអស់ជាង ៣ ថ្ងៃ ពេលនេះអ្នកម៉ាក់ Chompoo និង លោកប៉ាព្រមបើកបង្ហាញមុខកូនស្រីឱ្យមហាជនបានឃើញហើយ មិនត្រឹមតែគួរឱ្យស្រឡាញ់នោះទេ តែបើនិយាយពីមុខមាត់វិញក៏ឃ្យូដមិនចាញ់បងៗទាំងពីររបស់នាងដែរ។
យ៉ាងណាមិញ មហាជនពិតជារំភើបចិត្តណាស់ ក្រោយបានឃើញមុខមាត់ដ៏គួរឱ្យស្រឡាញ់របស់ក្មេងតូច Abigail ត្រូវបានបើកបង្ហាញយ៉ាងដូច្នេះនោះ ជាពិសេស ថែមទាំងជូនពរឱ្យម្តាយ និង កូនមានសុខភាពល្អថែមទៀតផង៕