ប្រិយមិត្តមួយចំនួនមុខជាធ្លាប់បានដឹង និង ស្គាល់រួចមកហើយ ហាយសូរ Tod ឬ Tod Piti ជាស្វាមីរបស់តារាស្រីជួរមុខ Nune Woranuch និង ជាម្ចាស់រោងចក្រ Boon Rawd Brewery ដែលមានដាក់លក់ផលិតផលភេសជ្ជៈ និង ចំណីអាហារដ៏ធំសម្បើមមួយប្រចាំប្រទេសថៃ។
ថ្មីៗនេះហាយសូរ Tod បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានបង្ហោះរូបនៅលើ IG ដោយពាក់អាវយឺតយីហោ StonerBKK ជាមួយសារថា ៖ «ប្រ៊េន ២ ទៀតកំពុងតែមកបណ្តើរៗហើយ»។
ក្រោយឃើញសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រហាក់រំជួលចិត្តជាខ្លាំង ដោយសង្ឃឹមថាសារនេះអាចជាដំរួយល្អ ដែលហាយសូរ Tod អាចនឹងជួយដល់ Bird ដែលជាគូស្នេហ៍របស់ Tangmo នៅពេលខាងមុខនេះ ហើយវាក៏បានបង្ហាញឱ្យឃើញថាហាយសូរ Tod ក៏ជាអ្នកគាំទ្រយីហោ Stoner BKK មួយរូបផងដែរ។
គួរបញ្ជាក់ឱ្យដឹងដែរថា ហាយសូរ Tod និង Nune ក៏ធ្លាប់បានចូលរួមជួយឧបត្ថម្ភទឹកបរិសុទ្ធ និង សូដាក្រូចឆ្មាយីហោ សិង្ហា សម្រាប់ពិធីបុណ្យសព Tangmo ទាំងមូល កាលពីពេលកន្លងទៅផងដែរ៕