ទប់លែងជាប់! Baifern តបវិញទាំងចិត្តត្រជាក់ ក្រោយត្រូវគេតាមសួរជុំទិសរឿងនាង និង Nine

ជឿជាក់ថាមហាជនភាគច្រើនបានស្គាល់ច្បាស់ តារាប្រុសស្រី Nine និង Baifern ដែលជាគូសម្តែងហ្វេនៗចាប់គូចង់ឱ្យក្លាយជាគូស្នេហ៍ ព្រោះតែស័ក្តិសម និង មានភាពល្បីល្បាញដូចគ្នា ជាពិសេសក្រោយសាងស្នាដៃល្បីទូទាំងអាស៊ីជាមួយរឿង «FriendZone»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ Baifern បានទម្លាយថា ៖ «គ្រប់ពេលនាងទៅណាមកណាគឺតែងមានគេសួរជានិច្ចពីបញ្ហាបេះដូងរវាងនាង និង Nine តើអ្នកទាំងពីរជាគូស្នេហ៍នឹងគ្នាក្រៅឆាកពិតទេ? ឬក៏មានបើកចិត្តឱ្យឱកាសគ្នាទៅវិញទៅមកឬអត់?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជុំវិញសំណួរទាំងនេះ Baifern បានត្រឹមតបថា ៖

«ចំពោះរឿងបេះដូង ខ្ញុំ និង Nine មិនមានសម្ពន្ធភាពអ្វីពិសេសនោះទេ ស្ថានភាពពួកយើងគឺមិនមានផ្លាស់ប្តូរអ្វីនោះឡើយ ហើយខ្ញុំក៏មិនដឹងថាអ្នកទាំងអស់គ្នាបានប្រភពរឿងទាំងនោះមកពីណា តែយ៉ាងណាខ្ញុំក៏សប្បាយចិត្តដែលមានមនុស្សក្រៅសិល្បៈ និង ហ្វេនៗជាច្រើន ចាប់អារម្មណ៍ ចាប់គូពួកយើង ហើយគាំទ្រពួកយើង ហើយការងារដែលយើងធ្វើរួមគ្នាគឺជោគជ័យរហូត មិនថាជារឿងភាគ រឿងកុននោះឡើយ សុទ្ធតែ Rating បានខ្ពស់»។

«បន្ថែមពីនេះខ្ញុំក៏រីករាយ ព្រោះមានអ្នកដឹកនាំរឿង ហៅពួកយើងធ្វើការរួមគ្នាបន្តបន្ទាប់មកទៀត ហើយបងប្អូនក៏នៅតែគាំទ្រ តែយ៉ាងណាពួកយើង មិនបានយករឿងនេះមកដាក់សម្ពាធគ្នាសងខាងនោះឡើយ ព្រោះទាំង ២ នាក់ យល់ច្បាស់ដឹងចិត្តគ្នារៀងខ្លួន ហើយ Fern ចង់ប្រាប់ថា Fern និង Nine នៅមានការងាររួមគ្នាជាច្រើនទៀត ដែលកំពុងចូលមកបន្តបន្ទាប់»៕

Leave a Reply

Your email address will not be published.