កាលពីពេលថ្មីៗនេះ វីដេអូស្រ្តីជនជាតិថៃម្នាក់អង្គុយដុតធូបសំពះផ្លែស្វាយសុំលេខឆ្នោត បាន និង កំពុងតែផ្ទុះការស៊ែរជាចែករំលែកជាខ្លាំងនូវលើបណ្តាញសង្គម ដោយម្នាក់ៗកើតក្តីហួសចិត្តស្ទើរតែគ្រប់គ្នាខណៈឃើញវីដេអូនោះបានបង្ហោះឡើងនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ។
បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃមួយដែលបានចុះទៅយកបទសម្ភាសផ្ទាល់ពីស្រ្តីម្នាក់នោះបានឱ្យដឹងថា ដំបូងឡើយស្រ្តីម្នាក់បាននឹងបម្រុងបេះស្វាយយកទៅលក់ តែចម្លែកឃើញផ្លែស្វាយធំមិនធ្លាប់ឃើញ ជួនឃើញមានលេខ ៥៧៨ នៅលើផ្លែស្វាយនោះទៀត ទើបលោកស្រីបានយកស្វាយនោះមកលាបម្សៅដុតធូបដើម្បីសុំលេខឆ្នោតតែម្តង ក្រែងផ្លែស្វាយមួយនេះនាំសំណាងជូនលោកស្រី។
ទោះជាយ៉ាងណា ក្រោយបានឮម្ចាស់ផ្លែស្វាយពោលពាក្យដូច្នេះ ក៏មានមហាជនជាច្រើនបានចូលទៅសម្តែងមតិហាក់ហួសចិត្តជាខ្លាំងដែលស្រ្តីម្នាក់នោះនិយាយឡើងថា ឃើញផ្លែស្វាយធំមិនធ្លាប់មានទើបគិតថាជាការនាំសំណាង តែការពិតទៅស្វាយនោះជាប្រភេទស្វាយពូជផ្លែធំដែលមានដាក់លក់នៅលើទីផ្សារព្រោងព្រាត រហូតមហាជនខ្លះពោលពាក្យថា ជំនឿខ្វះការគិតនាំមកនូវផលវិនាស៕