ម្តាយ Beam ទម្លាយហេតុការណ៍ទាំងទឹកភ្នែក ពេលទៅឃើញកូនប្រុសបណ្ដូលចិត្តដេកស្ល-ា.ប់នៅនឹងមុខ…

គិតមកទល់ថ្ងៃនេះ តារាសម្ដែងប្រុសវ័យ Beam Papangkorn បានធ្វើមរណកាលទៅបានចំនួន ៦ ថ្ងៃហើយ ដោយការសន្និដ្ឋានបឋមរបស់គ្រូពេទ្យគឺការស្លាប់របស់តារាប្រុសរូបនេះ បណ្ដាលមកពីស្ទះសរសៃឈាម គាំងបេះដូង និង បញ្ហាផ្លូវដង្ហើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីតារាប្រុសរូបសង្ហានេះមរណកាលទៅ គេឃើញថាមានមហាជន និង មិត្តៗជាច្រើនរបស់ Beam បានសម្ដែងនូវសេចក្ដីទុក្ខក្រៀមក្រំ ហើយម្នាក់ៗក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ Beam ដូចគ្នាដែលនេះធ្វើឱ្យម្តាយរបស់ Beam មានការកក់ក្ដៅយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ ម្តាយរបស់តារាប្រុស Beam ក៏បានយល់ព្រមផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌ជុំវិញហេតុការណ៍ស្លាប់របស់ Beam។ ថ្លែងក្នុងបទសម្ភាសសារព័ត៌មាន ម្តាយ Beam បានិយាយទាំងអួលដើមកថា ៖ «មុនថ្ងៃកើតហេតុ លោកស្រីបានណាត់ជាមួយ Beam ដល់ព្រឹកឡើងលោកស្រីក៏បានទូរសព្ទទៅ តែ Beam ពុំបានលើកទូរស័ព្ទលោកស្រីឡើយ តែដោយយល់ថា Beam មានទម្លាប់ងើបយឺត លោកស្រីក៏ពុំចាប់អារម្មណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកដល់ពេលថ្ងៃ លោកស្រីក៏បានតេទូរស័ព្ទទៅកាន់ Beam ម្តងទៀត តែ Beam នៅតែមិនព្រមលើកទូរស័ព្ទលោកស្រីទៀត។ លុះពេលល្ងាចបន្ទាប់ពីលោកស្រីចេញពីធ្វើការ លោកស្រីក៏បានទៅរក Beam ដល់ខន់ដូ ព្រោះថា Beam ពុំដែលមិនលើកទូរស័ព្ទលោកស្រីបែបនេះឡើយ។

ខណៈទៅដល់លោកស្រីក៏ឃើញ Beam ដេកដូចធម្មតា ហើយក៏ព្យាយាមដាស់ តែ Beam មិនព្រមភ្ញាក់ឡើយ ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យ តែអកុលសទោះបីដល់មន្ទីរពេទ្យក្ដី ក៏គ្រូពេទ្យមិនអាចជួយសង្គ្រោះកូនលោកស្រីបានដែរ គឺកូនលោកស្រីបានលាចាកលោកបាត់ទៅហើយ។ ពាក្យចុងក្រោយដែលលោកស្រីបាននិយាយជាមួយ Beam គឺ (ចាំថ្ងៃស្អែកជួបគ្នាណាកូន) តែលុះថ្ងៃស្អែកមកដល់ លោកស្រីបែរជាត្រូវធ្វើបុណ្យសពកូនទៅវិញ»។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ស្អែកនេះ គឺគម្រប់ខួបនៃការស្លាប់ ៧ ថ្ងៃរបស់​ Beam ​ហើយ ស្អែកនេះក្រុមគ្រួសារក៏នឹងធ្វើពិធីបូជាសពតារាប្រុស Beam ដូចគ្នា៕

Leave a Reply

Your email address will not be published.