មកទល់ពេលនេះ ជាង ១ ខែទៅហើយ រឿងរ៉ាវក្តីរបស់តារាស្រី Tangmo នៅតែមិនទាន់តែមិនទាន់បានរកឃើញសខ្មៅនៅឡើយទេ ព្រោះតែមានរឿងស៊ាំញ៉ាំជាច្រើននៅពីក្រោយ រហូតនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ម្តាយរបស់ Tangmo ក៏បានសម្រេចប្រគល់រឿងក្តីនេះ ឱ្យទៅដៃនាយកដ្ឋានស៊ើបអង្កេតពិសេស DSI ដើម្បីឱ្យពួកគេជួយរកពន្លឺយុត្តិធម៌វិញម្តង។
យ៉ាងណាមិញ បន្ទាប់ពីរឿងក្តីមិនងាយចប់មួយនេះ ត្រូវបានគ្រងគ្រងដោយ DSI ហើយ ស្រាប់តែនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ គេក៏បានឃើញវត្តមានរបស់ Sand ដែលជនម្នាក់ក្នុងចំណោមអ្នករួមទូកជាមួយ មកនៅក្នុងប៉ុស្តិ៍ប៉ូលិសម្តងទៀតហើយ ក្រោយពីគេរៀងស្ងាត់ពីអារម្មណ៍មហាជនរយៈពេលយូរគួរសម។
ក្នុងនោះតាមព័ត៌មានបានឱ្យដឹងថា ស្រ្តីភេទទីបីរូបនេះ គឺត្រូវបានប៉ូលិសជាអ្នកកោះហៅមកដោយផ្ទាល់ ដោយមើលទៅប្រហែលជាហៅមកសាកសួរនាំម្តងទៀត ទាក់ទងនឹងការរឿងក្តីពិសេសរបស់ Tangmo ដែលកំពុងនៅក្នុងដៃ DSI នេះហើយ។ លើសពីនេះទៅទៀត ខណៈមកដល់ប៉ុស្តិ៍ប៉ូលិសភ្លាម នាងក៏បានចូលទៅក្នុងយ៉ាងប្រញាប់ប្រញាល់ ធ្វើឱ្យអ្នកកាសែតមិនអាចឈ្លេចសួរអ្វីទាន់ឡើយ។ យ៉ាងណាមិញ មហាជនម្នាក់ៗពិតជាសង្ឃឹមយ៉ាងមុតមាំថា DSI នឹងអាចរកយុត្តិធម៌ឱ្យ Tangmo បាននាឆាប់ៗនេះផងដែរ៕