អុញនុះ!! បែកធ្លាយសារអាថ៌កំបាំងរបស់ Gratick អ្នកចាត់ការ Tangmo ត្រូវបង្ខំឱ្យកុហក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២២ បើតាមទំព័រ Kom Chad Luek បានទម្លាយអត្ថបទមួយបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងនោះបង្ហាញពីការជជែកគ្នា ដែល​គេ​ជឿថា ​ជា Gratick ដែលអ្នកចាត់ការផ្ទាល់របស់ Tangmo Nida ជាមួយជនអាថ៌កំបាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា ខ្លឹមសារនៃការសន្ទនានេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា Gratick ត្រូវបង្ខំឱ្យនិយាយមិនពិត ធ្វើឱ្យសំណុំរឿងកាន់តែស្មុគស្មាញ។ ហើយ​ខ្លឹមសារ​នៃ​ការជជែកនេះមានដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Gratick៖ «សួស្តី អរគុណច្រើនសម្រាប់ការជួយរបស់អ្នក»

ជនអាថ៌កំបាំង៖ «មិនអីទេ តើអ្នកបាននិយាយជាមួយមេធាវីទេ?»

Gratick៖ «ខ្ញុំនិយាយចប់ហើយ»

ជនអាថ៌កំបាំង៖ «ខ្ញុំនឹងមើលការខុសត្រូវលើថ្លៃមេធាវី»

Gratick៖ «អរគុណច្រើន»

ជនអាថ៌កំបាំង៖ «ហើយដូចខ្ញុំនិយាយរួចហើយ ប្រាប់ការពិតទៅមេធាវី»

Gratick៖ «ខ្ញុំបានប្រាប់គេគ្រប់យ៉ាងហើយ ប៉ុន្តែមិត្តខ្ញុំបានដាក់សម្ពាធខ្ញុំ។ ខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំមិនចង់និយាយអ្វីដែលមិនស្របគ្នាទេ ខ្ញុំខុសដែល​ទទួល​យកការងារនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែសារបែកធ្លាយនេះ ធ្វើឱ្យមហាជនជាច្រើនចោទជាសំណួរថា តើ Gratick រងសម្ពាធពីមនុស្សមួយក្រុម ដែលធ្វើឱ្យសក្ខីកម្មរបស់នាង មានការបំភ្លៃ និង​ និយា​យ​មិនពិត? ទោះយ៉ាងណាក៏ដោយ រូបភាពនៃការជជែក និង ព័ត៌មានដែលបានចែករំលែកនៅតែត្រូវការផ្ទៀងផ្ទាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីមុននោះ Gratick មានរឿងចម្រូងចម្រាសច្រើនដង ដោយសារតែសម្តីមិនសមហេតុផល។ ​នាងបាន​កុហកអំពី​ការទៅ​លេងម្តាយរបស់ ​Tangmo ​ហើយ​បាន​ប្រាប់​ប៉ូលិស​ថា ​នាងបានត្រឡប់​មកផ្ទះវិញដោយ​សារតែនាងនឹក​កូនស្រីរបស់នាង ​បន្ទាប់ពីការស្វែងរក Tangmo។​

ទោះជាយ៉ាងនេះក្តី ខ្សែវីដេអូ CCTV ក្នុងតំបន់ស្នាក់នៅ បានបង្ហាញឱ្យឃើញថា Gratick បន្ទាប់ពីត្រឡប់មកផ្ទះជិតមួយម៉ោង បានបើករថយន្តទៅកន្លែងផ្សេង។ បច្ចុប្បន្ន អាជ្ញាធរកំពុងស៊ើបអង្កេត និង បំភ្លឺពីពេលវេលាមានពាក់ព័ន្ធ៕

Leave a Reply

Your email address will not be published.