រៀបការរួចសម្បូរគេ រិះគន់ពេក នីឡា ចេញមុខបកស្រាយ រឿងល្បីប្តីស្រឡាញ់អាវ ជាងប្រពន្ធ…(មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ថា បងប្អូនលេងបណ្តាញសង្គមប្រាកដជា ជ្រាបច្បាស់រួចមកហើយថា ក្រោយរៀបការរួចភ្លាម តារាកំប្លែងស្រីវ័យក្មេង នីឡា និងស្វាមី ហាក់រងមតិរិះគន់អស់ពីមួយរឿងចូលមួយរឿង ធ្វើឲ្យគេឯង កាន់តែផ្ទុះការចាប់អារម្មណ៍នឹងគូស្វាមីមួយគូនេះ កាន់តែខ្លាំង។

យ៉ាងណាមិញ ក្រោយទប់លែងជាប់ ចាប់តាំងពីរៀបការមក ឮតែគេរិះគន់ពីស្វាមីខ្លួនពេក ស្រាប់តែ តារាស្រីរូបនេះ ចេញមុខមកបកស្រាយយ៉ាងត្រជាក់ អស់ពីរឿងស្បែកជើងនិងឈុតក្នុងថ្ងៃមង្គលរបស់ស្វាមីហើយ មកបែកធ្លាយវីដេអូខ្លីប ល្បីថា ស្វាមីមិនស្រឡាញ់ប្រពន្ធ បារម្ភខ្លាចតែខូចរបស់ប្រើប្រាស់ខ្លាំងជាងទៅវិញ។

ក្នុងនោះ រូបនាងបានបញ្ជាក់ថា ជារឿងធម្មតាទេ ព្រោះនរណាៗក៏ គេស្រឡាញ់របស់ប្រើប្រាស់ផ្ទាល់ខ្លួនដែរ មិនតែប៉ុណ្ណោះ រូបនាងបានបោះសម្តីថា ប្រសិនបើអ្នកចែករំលែកវីដេអូនោះ ជាមនុស្សចេះដឹងមែន មិនមែនមកកាត់វីដេអូ ចំណាយពេលមកចេះដឹងរឿងគ្រួសារគេដែរ លើសពីនេះទៅទៀត រូបនាងបានផ្តាំទៅអ្នកបង្ហោះវីដេអូរបស់ខ្លួន ត្រូវលុបចេញ ក្នុងរយៈពេល៣ថ្ងៃទៀត ព្រោះថា រូបនាងមិនចូលចិត្តនិយាយអ្វីច្រើនឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply

Your email address will not be published.