បែបហ្នឹងសោះ!! ព្រោះមូលហេតុនេះ ទើប ទេព បូព្រឹក្ស ពួយឈុតអាវ-ស ខោខូប៊យ ចូលរួមមង្គលការ ទឹម រដ្ឋា

កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ច្បាស់ជាបានឃើញ និង ចែករំលែកមកហើយនូវទិដ្ឋភាពក្នុងថ្ងៃមង្គលការរបស់តារាស្រីល្បីឈ្មោះ ទឹម រដ្ឋា ដែលបានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត។

ក្នុងនោះ កម្មវិធីសិរីមង្គលរបស់នាង និង គូស្នេហ៍បានរៀបចំឡើងយ៉ាងស្អាតប្រណីត និង អធិកអធមខ្លាំង មានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជាច្រើនអញ្ជើញចូលរួមអបអរពេញដោយស្នាមញញឹម និង រំភើបចិត្តជំនួសអ្នកទាំងពីរ។

ជាពិសេសនោះ គឺវត្តមានរបស់ភ្ញៀវកិត្តិយស ដែលជាអ្នកសិល្បៈជាច្រើនដួងនេះ ទាំងតារាសម្ដែង បវរកញ្ញា តារាចម្រៀង បានតុបតែងខ្លួនយ៉ាងខ្ញង់ៗរៀងៗខ្លួន ប្រជែងសម្រស់គ្នាក្នុងឈុតដ៏ប្រណីត ដែលមើលទៅស្អាតៗមិនចាញ់គ្នានៅក្នុងរោងការនេះផងដែរ។

អ្វីដែលធ្វើឱ្យមហាជនកំពុងចាប់អារម្មណ៍ក្នុងចំណោមសិល្បការិនីរាប់រយនាក់ប្រជែងសម្រស់ក្នុងឈុតរាត្រីសមោសរថ្ងៃមង្គលរបស់ ទឹម រដ្ឋា គេបានឃើញតារាចម្រៀងស្រី ទេព បូព្រឹក្ស បានបង្ហាញវត្តមានប្លែកគេយ៉ាងខ្លាំងក្នុងរាត្រីនោះ ដោយនាងមិនបានតុបតែងខ្លួនដូចសព្វមួយដងនោះឡើយ ពោលគឺកញ្ញា ទេព បូព្រឹក្ស បានស្លៀកពាក់នូវអាវក្រណាត់ខ្លី ខោខូវប៊យ និង ស្បែកជើបប៉ាតា យ៉ាងសាមញ្ញ។

ឈុតនោះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនោះទេ បានលើកឡើងថា មានតែកញ្ញា ទេព បូព្រឹក្ស ដែលអាចធ្វើបាន ពោលគឺនាងអាចស្លៀកពាក់យ៉ាងសាមញ្ញនេះ មើលទៅខុសប្លែកពីគេ តែក៏ស្អាតម្យ៉ាងបែបជានាង។ ពាក់ព័ន្ធនឹងការស្លៀកឈុតបែបនេះដែរ បើតាមតារាចម្រៀង ទេព បូព្រឹក្ស បានឱ្យដឹងដែរថា ដោយសារតែនាងទើបនឹងចេញពីកន្លែងថត ហើយមិនចង់ខកខានមង្គលការអ្នកនាង ទឹម រដ្ឋា ក៏មកទាំងសម្លៀកបំពាក់បែបនេះតែម្តង ពោលគឺពេលវេលាប្រថុចញ៉ុចសម្រាប់នាងណាស់៕

Leave a Reply

Your email address will not be published.