ភ្នំពេញ៖ អ្នកដែលស្នេហាវិស័យខ្សែភាពយន្តខ្មែរ ប្រាកដជាបានស្គាល់ និងចាំច្បាស់ ពីតារាសម្តែងស្រី សឿ សុធារ៉ា ដែលជាតារាម្នាក់ ទទួលបានភាពល្បីល្បាញ និង មានការគាំទ្រខ្លាំង ពីសំណាក់អ្នកគាំទ្រ រហូតគេដាក់នាមឲ្យនាងថា ជាតារាលេចធ្លោម្នាក់ ក្នុងជំនាន់ពេលនោះ។
យ៉ាងណាមិញ ជារឿយៗមក តារាស្រីរូបនេះ បានធ្វើឲ្យហ្វេន មានការព្រួយបារម្ភ ពីជីវិតគ្រួសាររបស់អ្នកនាង ដោយកន្លងទៅតែងតែមានលេចលឺដំណឹង រកាំរកុះជាមួយស្វាមី។
គួរឲ្យដឹងផងដែរថា អ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា សាពូន មីដាដា បានចាប់ដៃគ្នាកសាងអនាគតជាប្តីប្រពន្ធ បានរយៈពេល១៥ឆ្នាំមកហើយ ដែលបានបន្សល់នូវកូន២នាក់ជាចំណងនៃស្នេហាអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បានបង្កការភ្ញាក់ផ្អើលសារជាថ្មី ដោយអ្នកនាងបានចេញមកប្រកាសក្តែងៗបែបនេះថា៖
លាហើយរយៈ ពេល១៥ឆ្នាំមកនេះ។ ខ្ញុំនឹងមិនត្រឡប់ក្រោយទៅរកអ្នកឡើយ សូមបងមេត្តារក្សាសំដីជាកូនប្រុសដើម ទ្រូងប្រាំហាត់ថាប្រគល់កូនៗទាំងពីរមកឱ្យអូនមើលថែរក្សា”