ព្រឺសម្បុរ! គ្រូ Plai ទាយថាក្នុងរង្វង់សិល្បៈថៃ នឹងបន្តមានតារាបាត់បង់ជីវិតទៀត ដោយសារតែ…(មានវីដេអូ)

យើងសង្កេតឃើញថា នៅក្នុងឆ្នាំ ២០២២ នេះ រង្វង់សិល្បៈរបស់ថៃ ហាក់កំពុងបាត់បង់សមាជិកទាំងចាស់​ ទាំងក្មេង គ្មានថ្ងៃត្រឡប់ទៅជារឿយៗ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនស្លុតចិត្តមិននឹកស្មាន ថែមទាំងពិបាកទទួលយកផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងរង្វង់សិល្បៈរឿងនេះ គ្រូទាយល្បីមួយគឺគ្រូ Plai ដែលជាគ្រូធ្លាប់ទាយរឿងរបស់តារាស្រី Tangmo និង តារាប្រុស Beam ក៏បានទម្លាយឱ្យដឹងបន្ថែមទៀតហើយ​ ធ្វើឱ្យទាំងអ្នកសិល្បៈ និង មហាជនទាំងឡាយមានការបារម្ភមិនតិចនោះទេ។

ក្នុងនោះ គ្រូ Plai បានឱ្យដឹងថា នៅក្នុងឆ្នាំនេះ រង្វង់សិល្បៈថៃនៅមិនទាន់រួចខ្លួននោះទេ ពោលគឺនឹងមានតារាផ្សេងៗទៀត អាចនឹងបាត់បង់ជីវិតជាបន្តបន្ទាប់ ជាពិសេសគឺឱ្យប្រយ័ត្នទៅលើរឿងឧប្បទ្ទវហេតុខាងរថយន្ត និង​ ឧប្បទ្ទវហេតុដែលបង្កមកពីមេឃភ្លៀង។

គ្រូបាន Plai ឱ្យដឹងទៀតថា យ៉ាងណាក៏ដោយវាមិនអាក្រក់ទាំងអស់នោះទេ ដោយនៅអំឡុងចាប់ពីខែសីហាតទៅ នឹងមានដំណឹងល្អមកវិញ ព្រោះនឹងមានគូស្នេហ៍តារាជាច្រើន អាចនឹងប្រកាសរៀបការផងដែរ។

ចុងក្រោយគ្រូ Plai ក៏តឿនថា សូមឱ្យអ្នកនៅក្នុងសិល្បៈទាំងអស់ប្រយ័ត្នខ្លួន កុំប្រមាថក្នុងការប្រើប្រាស់ជីវិតឱ្យសោះ ហើយក៏ឱ្យប្រយ័ត្នទៅលើរឿងលើការឆេវឆាវរបស់អារម្មណ៍ផងដែរ ព្រោះវាអាចនាំឱ្យកើតជាឧ​ប្បទ្ទវហេតុនោះឯង៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.