បវរកញ្ញា ៤ ជំនាន់ ប្រជែងសម្រស់គ្នាកក្រើកឆាក Miss Grand Cambodia 2021 ផ្អើលអ្នកគាំទ្រ

នៅរាត្រីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2021 បានឈានវគ្គផ្ដាច់ព្រ័ត្រប្រកាសម្ចាស់ជ័យលាភីគ្រងមកុដ ដើម្បីតំណាងឱ្យកម្ពុជាទៅចូលរួមការប្រកួត Miss Grand International 2021 នៅឯប្រទេសថៃនាពេលខាងមុខនេះ គឺបានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand តំណាងឱ្យខេត្តបាត់ដំបង។

យ៉ាងណាមិញ ក្រៅពីបេក្ខភាពបវរកញ្ញាស្អាតៗមកពីគ្រប់ខេត្តក្រុង ដែលមានទាំងសម្រស់ និង សមត្ថភាព ក្នុងនោះមហាជនក៏បានចាប់អារម្មណ៍ខ្លាំងនៅលើអតីត Miss Grand Cambodia ចំនួន ៤ ជំនាន់ ដែលបានបង្ហាញវត្តមានបង្អួតសម្រស់គ្នាជាមួយរ៉ូបរាត្រីសមោលសយ៉ាងស្រស់ទាក់ភ្នែក ធ្វើឱ្យកក្រើកពេញស្ទូឌីយោផងដែរ។ អតីត Miss Grand Cambodia ទាំង ៤ ជំនាន់រួមមាន ៖

១. Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា

២. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា

៣. Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាឌ

៤. Miss Grand Cambodia 2020 កញ្ញា លីវ ជីលី

ប្រភពពី៖ Popular Magazine

Related posts

Leave a Comment