រឿងFashionទុកចិត្តលើអ្នកម៉ាក់! មិនប្លែក មិនហាយសូ មិនបាច់ហៅ គង់ ចាន់ស្រីមុំ

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានដឹងស្រាប់ហើយថា អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីដ៏មានប្រជាប្រិយ ដែលចូលចិត្តប្រើប្រាស់ របស់ប្រ៊េន ម៉ាកល្បីៗ មានតម្លៃថ្លៃ។ ក្នុងនោះដែរ បើទោះបី ពេលនេះ នាងមានស្វាមី និង​កូនរួច ក៏ពិតមែនតែនាងនៅតែមានសម្រស់ស្រស់ស្អាត មិនចាញ់ក្មេងៗឡើយ។

យ៉ាងណាមិញ​ ជាពិធីការិនីរូបស្រស់មួយរូបនេះ មិនដែលធ្វើឲ្យអ្នកគាំទ្រ ខកចិត្តម្ដងណាឡើយ ជាពិសេសស្ទាយ៍តែងខ្លួនរបស់អ្នកនាងតែម្ដង ហើយរាល់ពេលដែលអ្នកម៉ាក់រូបនេះ តែងខ្លួនម្ដងៗពិតជាស្រស់ស្អាត និង លេចធ្លោជាខ្លាំង ជាពិសេសគឺស្ទាយ៍មិនដែលជាន់គ្នាទាល់តែសោះ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មិនសរសើរពីសម្រស់អ្នកនាងមិនបាននោះទេ ជាមួយនឹងឈុតបែបk-pop ផ្កាឈូកមួយឈុតកាន់តែប្លែកទាន់សម័យមិនច្រលំគេតែម្ដង លើសពីនេះរឹតតែធ្វើឲ្យសម្រស់ គង់ ចាន់ស្រីមុំ មើលទៅកាន់តែក្មេងជាងវ័យទៀតផង។

ក្រោយឃើញ នាងបង្ហោះរូបបង្អួតសម្រស់ ជាមួយស្ទាយ៍ថ្មីនេះរួច មានមហាជន និង ហ្វេនៗជាច្រើន សរសើរពីរូបសម្រស់ និង ការច្នៃប្រឌិតថ្មីរបស់នាង មិនដាច់ពីមាត់នោះទេ ថាពិតជាស្រស់ស្អាត និង គួរឲ្យស្រលាញ់ទៀតផង៕ ប្រភពពី៖​​ Khmerload

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment