ព្រះនាងតូច ជេនណា បង្ហាញអារម្មណ៍រំភើបរំជួលចិត្ត ពេល​បានគ្រង​ឈុតទង់ជាតិ​ខ្មែរ​

ព្រះនាងតូច នរោត្តម ជេនណា ជារឿយៗតែងធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនមានការចាប់អារម្មណ៍ និងសរសើរ​ពីរូបសម្រស់ដ៏ល្អឯក​របស់ព្រះនាង ​ដែលកន្លងមក​តែងឃើញ​បង្ហាញ​ព្រះកាយគ្រង​ឈុតជាច្រើន​បន្តបន្ទាប់ ​ទាំងឈុតសម្លៀកបំពាក់បែបសម័យ និង ឈុតបុរាណបែបប្រពៃណីខ្មែរយ៉ាងសមសួន ដោយរួមផ្សំជាមួយនឹង ព្រះនាងតូចមានព្រះភក្ត្រ​ស្រស់​សោ​ភា ​ស្អាតផូរផង់ គួរជាទីចាប់អារម្មណ៍ទៀតនោះ។

ដោយឡែកថ្មីៗនេះ ព្រះនាងតូច ជេនណា ក៏បានបង្ហាញព្រះកាយគ្រងឈុតថ្មីមួយទៀត ដែលជាឈុត​ទម្រង់បុរាណលាយ​សម័យរំលេចដោយរូបភាព​ទង់ជាតិខ្មែរ ​ដែលជារូបភាព​តំណាងឱ្យ​ដួង​ព្រ​លឹ​ង​ជាតិខ្មែរ យ៉ាងស្រស់ស្អាត​សមសួនខ្លាំង។ ​ជាមួយគ្នានោះ ព្រះនាងតូច ក៏បានបង្ហាញពី​អារម្មណ៍រំភើបរំជួលចិត្តខ្លាំង ​ក្រោយពីព្រះនាងបាន​គ្រងនូវឈុត​ទម្រង់បុរាណលាយសម័យ ដែល​រំលេច​នូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង ព្រមទាំងបង្ហាញពីការស្ងប់ស្ងែងចំពោះស្នាដៃច្នៃប្រឌិតខ្ពស់ក្នុងឈុតមួយនេះផងដែរ។

ក្នុងនោះ ព្រះនាងតូច ជេនណា បានចែករំលែករូបភាពភ្ជាប់ជាមួយនឹងសារលើបណ្ដាញសង្គមផេកហ្វេសប៊ុកផ្លូវការរបស់ទ្រង់បែបនេះថា ៖«នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយ ដែ​ល​ធ្វើអោយខ្ញុំរំភើបរំជួលចិត្តពេលបានពាក់ឈុតនេះ ដោយ​អ្នកច្នៃម៉ូតមានគំនិត​ច្នៃប្រឌិតខ្ពស់គួរអោយ​សរសើរណាស់ ជាទម្រង់បុរាណលាយ​សម័យ មានបង្ហាញនូវទង់ជាតិនៃព្រះ​រាជា​ណា​ចក្រកម្ពុជាយើង។ ឈុតនេះ ​ខ្ញុំសូមជូនឈ្មោះថា ​ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ។ ខ្ញុំមានមោទនភាពណាស់ ដែលកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេស​ដែល​មានវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក។ ខ្ញុំសូមគាំទ្រនូវស្នាដៃច្នៃថ្មីដែលប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នេះ និងសូមអរគុណចំពោះបងសារ៉ាសុផាន់ណា ដែល​បាន​រៀបចំ​ការងារនេះឡើងរហូតដល់ចប់ និង សូមអរគុណ​ដល់បងស្រីស្រស់​អ្នកឆ្នៃម៉ូតបុរាណ និង ​ក្រុមការងារដែលបានច្នៃជាពិសសសម្រាប់រូបខ្ញុំ»។

ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹក ដែល ព្រះនាងតូច ជេនណា បានបង្ហាញព្រះកាយគ្រងឈុតមួយនេះភ្លាម មហាជន​អ្នកលេងបណ្ដាញសង្គម ​ក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់ទ្រង់​បាន​ធ្វើការ​ចែករំលែកបន្ត ​ព្រមទាំងភ្ជាប់ជាមួយនឹង​ពាក្យពេចន៍សរសើរដល់រូបសម្រស់​យ៉ាងសមសួនលេចធ្លោរបស់ទ្រង់គ្រប់ៗគ្នាផងដែរ៕ ប្រភព៖ popular

Related posts

Leave a Comment