ចាប់ពីថ្ងៃបិណ្ឌ ៣ នៅភ្នំពេញបន្តផ្អាកការជួបជុំគ្នាលើស ១៥ នាក់ និង អាជីវកម្មហានិភ័យ ១៤ ថ្ងៃទៀត

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ ។

ក្នុងនោះផងដែរ តាមរយៈប្រការ ២ និង ប្រការ ៣ នៅក្នុងសេចក្ដីសម្រេច បានបញ្ជាក់ឱ្យបានដឹងច្បាស់ថា ខាងអាជ្ញាធរ នឹងផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និង ផ្អាកជាបណ្ដោះអាសន្ននូវការជួបជុំ ឬ ប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុះករកកកុញ មិនឱ្យលើសពី ១៥ នាក់ឡើយ ។

យ៉ាងណាមិញ ទោះបីជាមានការផ្អាកបណ្ដោះអាសន្នបែបនេះក្ដី ក៏ខាងរដ្ឋបាលផ្ដល់នូវករណីលើកលែងមួយចំនួនដូចមានចែងក្នុងសេចក្ដីសម្រេចនៅខាងក្រោមនេះ ៖

Related posts

Leave a Comment