ល្បីល្បាញដល់បរទេស!! អស្ចារ្យណាស់ កូនខ្មែរអាចផលិតបាន Drone ឱ្យមនុស្សបើកហោះបាន ធ្វើឲ្យបរទេសស្ញើចសរសើរ…(មានវីដេអូ)

ថ្មីៗនេះ​ មហាជននៅក្នុងបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញវត្តមានកូនខ្មែរយើង នៅលើវេបសាយសារព័ត៌មានបរទេស តាមរយៈវីដេអូមួយដែលនិយាយអំពីកូនខ្មែរមួយក្រុម មានសមត្ថភាពបង្កើតដ្រូនគំរូដើម ដែលអាចដឹកមនុស្សបាន ដោយបំពាក់កៅអីសម្រាប់អង្គុយបើកដោយខ្លួនឯងផ្ទាល់ ដែលពួកគេសង្ឃឹមថា នឹងអាចដឹកអ្នកដំណើរបានទៅថ្ងៃអនាគត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការបង្កើត Drone អាចឱ្យមនុស្សបើក និង ហោះ​បានយ៉ាងអស្ចារ្យនេះ យុវជនដែលជាសមាជិកផលិត និង ជាអ្នកបញ្ជា Drone ដោយផ្ទាល់បានបញ្ជាក់នៅក្នុងវីដេអូ ដែលចេញផ្សាយដោយសារព័ត៌មាន ABC News ឱ្យបានដឹងថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នៅទីក្រុងភ្នំពេញយើងតែងមានការកកស្ទះចរាចរណ៍ អ៊ីចឹងយើងចង់ស្រាវជ្រាវអំពីគម្រោងហ្នឹង ចង់បណ្ដុះគំនិតថា ដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ជា Drone Taxi វិញ។ ហើយមួយទៀត ឧបមាថាបញ្ហាអគ្គិភ័យ ឆេះអាគារខ្ពស់ៗ គឺមាន Drone នេះអាចយោងយកទុយោ ឡើងដល់លើ និង សម្រួលការងារបាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងនេះ គេសង្កេតឃើញវេបសាយបរទេសមួយចំនួនទៀត ដែលមានដូចជា EAC NEWS ,TNN World និង Reuters ជាដើម ក៏បានសម្ភាស និង ចុះផ្សាយពីសមិទ្ធផលបង្កើតថ្មី ក្រោមថ្មីដៃកូនខ្មែរនេះ ជាបន្តបន្ទាប់យ៉ាងព្រោតព្រាតផងដែរ

ដែលនេះជាមោទកភាពមួយសម្រាប់ប្រជាជនខ្មែរ ដែលមាននិស្សិត និង គ្រូបង្រៀនខ្មែរ នៅវិទ្យាស្ដាន NPIC មានគំនិតច្នៃប្រឌិតខ្ពស់ អាចបង្កើតឧបករណ៍ដ៏អស្ចារ្យមួយនេះ ឱ្យទទួលបានការចាប់អារម្មណ៍ខ្ពស់ នឹងរំពឹងថានឹងអាចជួយសម្រួលការងារមនុស្ស បានមួយកម្រិតទៅថ្ងៃអនាគត៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

Related posts

Leave a Comment