ចិត្តធម៌មែន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍កូនខ្មែរ ១៥០ នាក់ រៀនជំនាញទាំង ៧ នេះ

តាមរយៈផេកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា លោកបានឧបត្ថម្ភអាហាររូបករណ៍ លើការសិក្សាថ្នាក់បរិញ្ញាបត្រ ដល់និស្សិតក្រីក្រចំនួន ១៥០ នាក់ ដែលបេក្ខជនទាំងនោះ មានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ ខេត្តក្រុង) និង សិក្សាទៅលើជំនាញចំនួន ៧ មុខ ដែលមានដូចជា វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។

អ្នកឧកញ៉ារូបនេះ បានឱ្យដឹងទៀតថា ក្នុងឱកាសដែលលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ លោកសូមចែករំលែកការលំបាកពីអតីតកាល ដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យ បានជួយទៅដល់ប្អូនៗនិស្សិតក្រីក្រ ក្នុងពេលនេះឱ្យមានឱកាសរួមដំណើរជាមួយលោក។ លោកបានបន្តថា ៖ «ពួកយើងនឹងរៀនជាមួយគ្នា ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី ៣០០ ដុល្លារ ទៅ ៤០០០ ដុល្លារ ទៅតាមការរីកចម្រើន ចំណេះដឹង អត្តចរិត បុគ្គលិកលក្ខណៈ នៃលទ្ធភាពការងារ របស់និស្សិតនីមួយៗ»។

បន្ថែមលើសពីនេះ លោកនឹងចែករំលែកបទពិសោធជាក់ស្ដែង ជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរ គោលដៅ អនាគតដ៏ល្អរុងរឿងរបស់ពួកគេ។ អ្នកឧកញ៉ារូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបលោកនឹងចុះវាយតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ៕ ប្រភព៖ Popular Magazine

Related posts

Leave a Comment