ឡូយណាស់!! ខ្មែរអាចធ្វើបាន កូនខ្មែរ ពោធិ៍សាត់ បង្កើតសហគ្រាសថ្មី ផលិតកែវក្រដាស បំពង់បឺត ធ្វើពីអង្ករខ្មែរ​ ពោត និង ដំឡូង…

សាលាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ បានផ្ដល់ដំណឹងឱ្យបានដឹងថា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ឯកឧត្តម​ ម៉ៅ​ ធនិន បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាស TK & D ដែលស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហគ្រាស TK & D ដែលទើបតែបានសាងសង់ឡើងរួចរាល់នេះ គឺបានបង្កើតឡើងក្នុងគោ ល បំ ណ ង ផលិតកែវក្រដាស និង បំពង់បឺត ដោយច្នៃពីអង្ករខ្មែរ​ ពោត និង ដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន)

ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និង បរិស្ថានឡើយ។ ជាពិសេសសហគ្រាសដ៏ធំមួយនេះ ត្រូវបានគេរំពឹងថា នឹងអាចជួយកាត់បន្ថយ កាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិ បានមួយចំណែកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា សហគ្រាសដែលទើបបង្កើតឡើងថ្មីៗ ក្នុងទឹកដីខេត្តពោធិ៍សាត់មួយនេះ ត្រូវបានបោះទុនវិនិយោគ ប្រមាណជាង ៥ លានដុល្លារ ​នៅលើផ្ទៃដីប្រមាណជាង ២ ហិកតា ដែលសហគ្រាសនេះ អាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានប្រមាណជាង ១០០ នាក់ផងដែរ៕ ប្រភព ៖ Pursat Provincial Hall

Related posts

Leave a Comment