ថ្មីមួយទៀតហើយ!! នៅសុខៗយករូបគេផុស Story ដាក់ពាក្យ «HBD ប្រពន្ធសម្លាញ់» ពេលនេះចេញសុំទោសបានសម្រេច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ជុំវិញករណីបុរសម្នាក់បានយករូបនារីដ៏ស្រស់ស្អាតមួយរូបផុសក្នុង Story គណនីរបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យថា «HBD ​ប្រពន្ធសម្លាញ់» ទាំងដែលពុំស្គាល់គ្នាពីមុនឡើយ បង្កជាការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីឈ្មោះ Lii Suna បានបញ្ជាក់ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះឱ្យបានដឹងថា បុគ្គលដែលយករូបនាងមកផុស ក្នុង Story Facebook ដែលភ្ជាប់ជាមួយពាក្យ «HBD ប្រពន្ធសម្លាញ់» ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនយ៉ាងធ្ងន់ធ្ងរ ពេលនេះបានចូលខ្លួនទទួលស្គាល់នូវកំហុស និង សុំទោសជាសាធារណៈហើយ នៅប៉ុស្តិ៍ក្តុលដូនទាវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនោះម្ចាស់គណនីខាងលើបានបញ្ជាក់បន្ថែមទៀតថា ៖ «ថ្ងៃនេះ ម៉ោង ១២ ថ្ងៃត្រង់ ខ្ញុំនឹងលុបការផុសវីដេអូពីការសុំទោសរបស់គាត់មកលើរូបខ្ញុំ នៅក្នុងសាលាសង្កាត់ពីម្សិលមិញចេញ។ ២៤ ម៉ោង គ្រប់គ្រាន់ហើយ ដើម្បីលាងភាពស្អាតស្អំនាងខ្ញុំវិញ ហើយការថតវីដេអូដែលបានផុសគឺសុទ្ធតែបានការយល់ព្រមពីបងប្រុសម្នាក់ហ្នឹង។អរគុណ»៕