ដល់ម្លឹង!! ពេលដឹងថា Lisa បានទៅញ៉ាំអី នៅហាងមួយ ហ្វេនៗថៃសម្រុកទៅណែនហាង ព្រោះចង់ឃើញកៅអី Lisa អង្គុយញ៉ាំ (មានវីដេអូ)

កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារាស្រី Lisa សមាជិកក្រុមចម្រៀង BLACKPINK បានលេចវត្តមាននៅប្រទេសថៃម្តងទៀត ក្នុងបំណងមកជួបជុំគ្រួសារជាទីស្រឡាញ់ ក្រោយមិនបានមកជាន់ទឹកដីកំណើតនេះអស់ជិតរយៈពេល ៣ ឆ្នាំទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បន្ទាប់ពីបានចុះពីលើយន្តហោះភ្លាម បើតាមរយៈវីដេអូមួយចំនួនបានឱ្យដឹងថា តារាស្រីរូបនេះបានទៅស្រស់ស្រូបសាច់អាំងមូកៈថៈមួយកន្លែង នាក្រុងបាងកក ជាមួយនឹងឪពុកម្តាយ ក៏ដូចជាមិត្តភក្តិជិតស្និទ្ធរបស់នាងផងដែរ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នករួមហាង និង ហ្វេនៗផ្សេងៗជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានលេចឭព័ត៌មាននេះ ពួកអ្នកសារព័ត៌មានក៏បានទៅសម្ភាសម្ចាស់ហាងផ្ទាល់ ដោយម្ចាស់ហាងបានឱ្យដឹងថា ដំបូងឡើយមានគេខលមកកក់កន្លែងទុក ដោយប្រាប់ថាសុំបែបលក្ខណៈពិសេសផ្ទាល់ខ្លួនបន្តិច ព្រោះជាតារា ហើយខ្លួនក៏សង្ស័យថាជា Lisa ដែរ ប៉ុន្តែមិននឹកស្មានថានាងនឹងមកញ៉ាំនៅថ្ងៃចុះពីលើយន្តហោះភ្លាមបែបនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ហាងបន្តទៀតថា គ្រាន់ឃើញ Lisa ភ្លាម ខ្លួនសឹងហូរទឹកភ្នែកទៅហើយ ព្រោះតែរំភើបពេក ហើយក៏បានឱ្យនាង និង គ្រួសារទៅអង្គុយញ៉ាំនៅជាន់ទី ៣ ឯណោះ ដើម្បីផុតពីភ្នែកគេឯង។

យ៉ាងណាមិញ បន្ទាប់ពីនាងទៅបាត់​ ក៏មានអ្នកគាំទ្រជាច្រើនបានសម្រុកមកចូលញ៉ាំនៅហាងនេះមិនដាច់នោះទេ​ ពោលគឺដាច់ខ្លាំងខុសពីធម្មតា ហើយមានអ្នកខ្លះទៀតក៏សុំទៅមើល ទៅថតតុដែល Lisa បានអង្គុយថែមទៀតផង ចំណែកម្ចាស់ហាងក៏បានប្រាប់ទៀតថា ខ្លួននឹងយករូប Lisa មកតាំងនៅកន្លែងដែលនាងធ្លាប់អង្គុយនេះ ដើម្បីជាការរំឭកអរគុណផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.