ជីវិតគេសំណាងម្ល៉េះ! អតីតតារាសម្តែង មូ៉និច មានជីវិតដូចព្រះនាង ស្វាមីផ្គាប់ចិត្តឡានទំនើប​ សឹងគ្រប់ម៉ាក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បើទោះបី សព្វថ្ងៃនេះ អតីតតារាសម្តែងស្រីអ្នកនាង វ៉ាន់ ម៉ូនិច ផ្អាកពីសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែមានដដែលពីសំណាក់អ្នកគាំទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ អតីតតារាសម្តែងស្រីរូបនេះ តែងចែកចាយ​ បង្ហោះរូបភាព ក្រោមការថ្នាក់ថ្នមពីស្វាមី យ៉ាងមានសុភមង្គល ក៏ដូចជាការលេងស្ទីលខ្លួនប្រចាំថ្ងៃ បានធ្វើឲ្យមានការកោតសរសើរ នៃជីវិតឯកជនរបស់អ្នកនាងគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតឯកជនក្រោយពីឈប់ពីសិល្បៈ អ្នកនាង វ៉ាន់ មូ៉និច កំពុងតែសប្បាយរីករាយជាមួយជីវិតហាយសូរបស់ខ្លួនដែលមានស្វាមីយល់ចិត្តថ្នមដូចព្រះនាងនោះ ថែមទាំងដើរលេងឆ្លងប្រទេសហ៉ឺហាហាក់មិនស្តាយស្រណោះនឹងអាជីពចាស់នោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ជាថ្មីម្តង អ្នកម្តាយសម័យថ្មីរូបនេះ បានបង្កការភ្ញាក់ផ្អើល ទៅដល់អ្នកតាមដាន នៅលើបណ្តាញសង្គមអ៉ឺនស្តារក្រាមខ្លាំងមែនទែន ក្រោយពីឃើញនាងបង្ហោះរូបថតជាច្រើនសន្លឹក កន្លងមកឈរកាច់រាង មិនសំចៃដៃ នៅមុខរថយន្តសេ៊រីទំនើប មានសឹងគ្រប់ម៉ូដគ្រប់ស៊េរីដែលជាការដូស្វាមីផ្គាប់ចិត្តមិនឲ្យល្អក់ចិត្តម្ដងណាឡើយ បើទោះជាពេលនេះនាងទទួលបានចំណងដៃកូនពីរហើយក្តី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment