និយាយបានល្អខ្លាំងណាស់! លោក វីល្លាម ហ្គ័ង ប្រាប់ទៅភាគីវៀតណាមថា គួរយកពលរដ្ឋខ្លួនត្រឡប់ទៅវិញ ព្រោះវៀតណាមក៏មិនខ្វះដងទន្លេនោះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមហ្វេសប៊ុក​ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅលោកវីល្លាម កាំង (William Guang) ប្រធានគណបក្សខ្មែរក្រោក បានសរសេរបង្ហោះសារលើហ្វេសប៊ុក នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១នេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«រាប់តាំងពីសមាគមវៀតណាម ដល់ ស្ថានទូតវៀតណាម ឥលូវមកដល់កម្រិតអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមទៀត ដែលបានអំពាវនាវទទូចដល់ភាគីកម្ពុជាអោយជួយពន្យាពេលរួមទាំងជួយដោះស្រាយភាពស្របច្បាប់និងជួយផ្ដល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍ខុសច្បាប់របស់ខ្លួនដែលកំពុងរស់នៅយ៉ាងរណេករណោក អាណាធិបតេយ្យ ពាសពេញដងទន្លេរកម្ពុជា ដែលកំពុងប៉ះពាល់ខ្លាំងដល់បរិស្ថានទឹកនិងទន្លេកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាជារដ្ឋអធិបតេយ្យភាព មានសិទ្ធពេញលេញក្នុងការអនុវត្តន៍ច្បាប់នានាក្នុងដែនអធិបតេយ្យរបស់ខ្លួន ។
ខ្ញុំយល់ថាមិនគួរមានការអំពាវនាវច្រេីនបែបនេះទេ ក្នុងនាមវៀតណាមជាមិត្តក្បែររបងគួរណាស់បង្ហាញសហប្រតិបត្តិការក្នុងការមកទទួលពលរដ្ឋរបស់ខ្លួនត្រឡប់ទៅវិញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះការមិនអេីពេីនិងពលរដ្ឋរបស់ខ្លួនដែលរស់នៅរប៉ាត់រប៉ាយក្នុងនាមជាអន្តោប្រវេសន៍ខុសច្បាប់នៅទឹកដីបរទេស គឺជាការបង្ហាញភាពមិនទទួលខុសត្រូវចំពោះជោគវាសនារបស់ពលរដ្ឋខ្លួន ខណៈវៀតណាមជាប្រទេសល្បីល្បាញមួយដែរ ក្នុងអាស៊ាន និងសកលលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាគំនិតរបស់ខ្ញុំ ដេីម្បីបង្ហាញការទទួលខុសត្រូវ និងការស្រលាញ់ជនជាតិវៀតណាមដែលរស់ខុសច្បាប់នៅកម្ពុជា ភាគីវៀតណាមគួរតែមកទទួលពលរដ្ឋរបស់ខ្លួនទៅរស់នៅឯប្រទេសវៀតណាមវិញចុះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅប្រទេសវៀតណាមក៏ហាក់ដូចជាមិនខ្វះដងទន្លេសម្រាប់ពលរដ្ឋខ្លួនប្រកបរបរចិញ្ចឹមត្រីនោះដែរ ដូចនេះមិនមានអ្វីជាបញ្ហាស្មុគស្មាញនោះឡេីយ» ។

Related posts

Leave a Comment