ចប់!! ស្កាត់ពីភ្នំពេញ ដល់ស្រុកភ្លាមជួបជុំផឹកស៊ីគ្នា ៩នាក់ ស្រាប់តែឡានពេទ្យទៅដឹកដល់ផ្ទះ ផ្អើលឆោឡោពេញភូមិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃ ទី ១១ ខែមិថុនា ឆ្នាំ២០២១ បុរសវិជ្ជមានកូវីដ១៩ ម្នាក់ ដែលស្នាក់នៅខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ បានធ្វើដំណើរមកស្រុកកំណើត នៅខេត្តព្រះវិហារ។ គ្រាន់តែមកដល់ផ្ទះភ្លាម ក៏ជួបជុំផឹកស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនបានប៉ុន្មានត្រូវក្រុមគ្រូពេទ្យ យកឡានមកដឹកដល់ផ្ទះ។ នេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ គង់ សុភីន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពដដែលបានឲ្យដឹងថា បុរសវិជ្ជមានកូវីដ១៩ ខាងលើនេះ បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិ ៩នាក់ គ្រាន់តែមកដល់ផ្ទះភ្លាម។ ក្រោយការទទួលបានព័ត៌មានពីបុរសរូបនោះ ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរ បានចុះដល់ទីតាំងផ្ទះរបស់បុរសនោះ ហើយបានបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាល រីឯមិត្តភក្តិដែលស៊ីផឹកជាមួយគាត់ ទាំង ៩ នាក់ ត្រូវបានទាក់ទង និងយកសំណាកជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា បុរសវិជ្ជមានកូវីដ១៩ខាងលើ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ ក៏ដូចជា អាជ្ញាធរ បានកំពុងស្វះស្វែង រកអ្នកពាក់ព័ន្ធបន្ថែមទាំងផ្ទាល់ និង ប្រយោលជាមួយបុរសខាងលើ ៕

Related posts

Leave a Comment