បានត្រឹមអាណិត! តារាចម្រៀងស្រស់ស្អាតមួយរូប ជីវភាពខ្វះខាត ព្រោះបាត់បង់ចំណូលទាំងស្រុង ដោយសារតែកន្លែងច្រៀងត្រូវបិទ ព្រោះកូវីដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងស្រី កញ្ញា ខេង សម្ភស្ស បានប្រកាសថា ខ្លួនរកការងាមិនបាន ព្រោះតែបម្រាមគោចរទប់ស្កាត់ការម្លងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលភោជនីយដ្ឋានត្រូវបានបិទ ដោយសារតែការរីករាយដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងស្រីរូបនេះ ត្រូវប្រឈមនឹងជីវិភាពខ្វះខាតសម្រាប់គ្រួសារ ដោយសារចំណូលស្ទើរទាំងអស់របស់នាង បានមកតែបានការច្រៀងតែប៉ុណ្ណោះ។ ក្នុងនោះដែរ នាងមិនអាចរកចំណូលបានពីការច្រៀង អស់រយៈពេល៤ខែមកហើយ ដោយសារតែ កម្មវិធីឬ ហាងនានា ត្រូវបានបិទទាំងអស់ ព្រោះកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក បើទោះបីជាចំណូលការច្រៀងមិនបានច្រើន តែវាអាចជួបទប់ទល់ទៅលើការចំណាយប្រចាំថ្ងៃរបស់នាងបាន។ ហើយណាមួយ នាងត្រូវរកប្រាក់ដើម្បីចំណាយលើ ការជួលផ្ទះ បង់ធនាគារ និងការចំណាយប្រចាំថ្ងៃដទៃទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រហូតមកទល់បច្ចុប្បន្ននេះ កញ្ញា ខេង សម្ភស្ស មិនអាចរកចំណូលបាន ក្រៅការងារជាតារាចម្រៀង។ ក្នុងនោះ នាងក៏បានធ្វើការ Live លក់សម្លៀកបំពាក់ជជុះក្បាលគីប តាមហ្វេសប៊ុក តែលក់មិនដាច់ ឬកាក់កបនោះទេ ដោយសារតែនាងមិនមានលុយ Boost page ហើយមួយវិញទៀត នាងក៏មិនសូវមានមហាជនស្គាល់ច្រើន ដូចតារាដទៃទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា ក៏មានសប្បុរសជន និង តារាមួយចំនួន ក៏ជួយឧបត្ថម្ភដល់រូបនាង ផងដែរ នៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ ដែលធ្វើឱ្យនាង បាត់បង់ចំណូលពីការងារជាតារាចម្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ នាងបានសរសេរបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖ “សូមអរគុណ បងបងដែលស្គាល់ខ្ញុំ ដឹងថាខ្ញុំរកកាងាមិនបាន រស់ដោយសារកាច្រៀងហើយដល់កូវឹតបិតកន្លែងច្រៀងអស់ បងបងក៏មានចិត្តផ្ញើលុយអោយខ្ញុំទិញអីញ៉ាំ ខ្ញុំអរគុណពិតមែន សូមអោយបំណងប្រាថ្នាបងបងបានសម្រេច លក់ឡានដាច់ឡាន លក់ម៉ូតូដាច់ម៉ូតូ លក់ឡេដាច់ឡេ រកអីបាននិង លុយហូចូលណាបងបង”៕ ប្រភព៖ Khmerload

Related posts

Leave a Comment