ស្រាយចម្ងល់ ទីបំផុត សុគន្ធ នីសា បានទម្លាយមួលហេតុដែលខ្លួន និង ស្វាមីចេញទៅក្រៅប្រទេសភ្លាមៗ ក្រោយជាសះស្បើយកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ភ្លាម តារាចម្រៀងទ្រនំហង្សមាសអ្នកនាង សុគន្ធ និសា បានរៀបឥវ៉ាន់ដាក់វ៉ាលីដឹកដៃស្វាមីបណ្តូលចិត្តជិះយន្តហោះទៅក្រៅប្រទសភ្លែតតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះចម្ងល់ជាខ្លាំងថា តើនាងប្តូរទៅរស់នៅឯស្រុកក្រៅជាមួយស្វាមីរៀងរហូត ឫយ៉ាងណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែមន្ទិលសង្ស័យនេះក៏ត្រូវបានស្រាយបញ្ជាក់ ក្រោយអ្នកនាង សុគន្ធ និសា បានវិលត្រលប់មកមាតុប្រទេសវិញកាលពីពេលថ្មីៗនេះផងដែរ ដោយក្នុងនោះក៏មានគណនីហ្វេសប៊ុកមួយបានចូលខមិនចោទសួរក្រោមការបង្ហោះមួយរបស់ សុគន្ធ និសា ព្រោះចង់ដឹងហេតុផលជាក់លាក់ផ្ទាល់មាត់ចំពោះរឿងរ៉ាវនេះដូច្នេះថា« សុំទោសបងស្រី ហេតុអ្វីបងធ្វើចត្តាឡីស័កចប់ ហើយបងក៏ទៅស្រុកគេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ត្រូវបានម្ចាស់បទ«មាតាដៃមួយរយ» បានឆ្លើយតបប្រាប់មូលហេតុ និងដំណើរដើមទងយ៉ាងច្បាស់ៗថា«ខ្ញុំជិតផុត visa ដែលត្រូវទៅយក green card សិទ្ធដើម្បីរស់នៅទីនុះ ព្រោះគ្រួសារប្តីខ្ញុំនៅអាមេរិក ខ្ញុំចោល visa នេះម្តងហើយ ម្តងនេះបើចោលទៀតខ្ញុំខ្លាចមនអាចចេញចូលតាមប្តីបាន ដូច្នេះត្រូវទៅអោយទាន់មុនផុតvisaក្នុង passport»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment