ភ្ញាក់ផ្អើល! រូបសំណាក់សិលាចាំប្តីពិតប្រាកដ ស្ទើរតែគ្មានអ្នកទៅដល់ និង ដឹងរឿងរ៉ាវទាំងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងនិយាយអំពីសិលាចាំប្តីប្រវត្តិរឿងរាវស្នេហ៍ដ៏កម្សត់ ប្រិយមិត្តទាំងអស់ពិតជាធ្លាប់បានលឺជាច្រើនណាស់មកហើយតាម រយៈបទចម្រៀងមួយបទ ដែលមានចំណងជើងថា «សិលាចាំប្តី»។ យ៉ាងណាមិញ រូបចម្លាក់សិលាចាំប្តីពិតប្រាកដមានទីតាំងស្ថិតនៅ ភូមិកំពង់វា ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកមានបងប្អូនមួយចំនួនមានការភាន់ច្រឡំថា នារីសាច់សដែលអង្គុយសម្តិលខ្លួននៅពយឆ្នេរកែបជារូបសិលាចាំប្តីទៅវិញ តាមពិតទៅរូបសំណាក់ស្រីសអង្គុយនៅពយមាត់ឆ្នេរកែប មិនមែនជាសិលាចាំប្តីពិតទេ តែជារូបចម្លាក់ដែលអតីតអភិបាលខេត្តកែបមុន ជាអ្នកកសាងទុកជាអនុស្សាវរីយ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិរឿងរ៉ាវស្នេហាទឹកចិត្តភក្តីភាពរបស់លោកយាយសិលាចាំប្តីស្នេហាស្មោះស្ម័គ្រ នៅរង់ចាំស្វាមីឈ្មោះ សង អក្ខរា ទាំងមានផ្ទៃពោះបីខែ ព្រោះស្វាមីលោកយាយត្រូវបានគេនាំយកទៅនៅជំនាន់ខ្មែរក្រហម លោកយាយឈររង់ចាំទទូរស្លឹកចេកទាំងហាលភ្លៀងហាលខ្យល់គ្មានទាំងអាហារបរិភោគរហូតដល់អស់ជីវិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា លោកយាយ សិលាចាំប្តី បានទទួលមរណភាពនៅខែវិច្ឆិកា ក្នុងឆ្នាំ ១៩៧៦ នាសម័យខ្មែរក្រហម ដោយសារអត់មានអាហារបរិភោគ (នេះបើតាមការបញ្ជាក់តាមរយៈផ្ទាំងសិលា ដែលបានចារនៅក្បែររូបសំណាក់លោកយាយាសិលាចាំប្តី) ៕ ប្រភពរូប ៖ Ocean Tours Cambodia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment