ជួយស៊ែរផង!! លែងពិបាកហើយ ពីថ្ងៃនេះទៅពលរដ្ឋចង់ ធ្វើសៀវភៅស្នាក់នៅ​-​គ្រួសារ ចុះហត្ថលេខាត្រឹមនាយប៉ុស្តិ៍​នគរបាល និងអធិការខណ្ឌ​តែប៉ុណ្ណោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ កាន់តែល្អនិងរហ័ស មិនបាច់រងចាំយូរ ចំពោះប្រជាពលរដ្ឋដែលត្រូវសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ គឺអាចចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ​ និងលោកនាយប៉ុស្តិ៍​បាន។ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រោយការអនុវត្តតាមបទបញ្ជា​ និងការណែនាំជាប្រចាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសចំពោះការធ្វើសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត​ ដោយចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ​ និងលោកនាយប៉ុស្តិ៍​ តែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនមានការយឺតយ៉ាវសូមបងប្អូនប្រជាពលរដ្ឋទាក់ទងមកកាន់លេខទូរសព្ទមួយខ្សែនេះ ៖ 069 516 999

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment