ភ្លឺភ្នែក!! ខឹងចិត្តគេថា ចេះតែចាយលុយប្រពន្ធ ស្រាប់តែស្វាមី សូដា នីតា បង្ហាញលុយទាំងបាច់ៗ

ពេលនេះតារាសម្ដែង សូដា នីតា កំពុងរួមរស់យ៉ាងមានក្ដីសុខជាមួយស្វាមីក្មេងដែលជាតារាសម្ដែងរូបសង្ហា ឈ្មោះ យុទ្ធ ឋានៈ ហើយពួកគេកាន់តែក្លាយជាគ្រួសារមួយយ៉ាងពេញលេញបន្ទាប់ពីតារាស្រីរូបនេះ សម្រាលបានកូនប្រុសដ៏ថ្លោសគួរឱ្យស្រឡាញ់ម្នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា សូដា នីតា និង ស្វាមី មិនបានរៀបការធំដុំតាមប្រពៃណី ប៉ុន្ដែពួកគេបានបើកហាងរកស៊ីជាមួយគ្នាដើម្បីបង្ហាញពីចំណងស្នេហ៍ដែលកាន់តែរឹងមាំរបស់ពួកគេ ។ ដោយឡែកស្រាប់តែថ្មីៗនេះ លោក យុទ្ធ ឋានៈ បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុក ខណៈមានអ្នកយល់ថា លោកមិនធ្វើការរកស៊ីអ្វី ចាំតែចាយលុយប្រពន្ធប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអារម្មណ៍ខឹងផង អន់ចិត្តផង ស្វាមីតារាសម្ដែង សូដា នីតា បានបង្ហាញលុយដុល្លារទាំងបាច់ ព្រមជាមួយសារយ៉ាងចាក់ដោតឆ្លើយតបទៅអ្នកដែលថាលោកចេះតែយកលុយប្រពន្ធចាយថា

«នេះជាលុយខ្ញុំរកបានខ្លះៗ និង ខ្សែ-ក ដែលបានធ្វើជូនប្រពន្ធខ្ញុំកន្លងមក នៅខ្លះទៀតដែលមិនបានថត ខ្ញុំផុសនេះមិនមានបំណងអ្វីផ្សេងឡើយ ព្រោះតែកន្លងមកមិនចង់បង្ហាញ មិនចង់ចេញមុខម៉ាត់ឱ្យបងប្អូនដឹង ដល់ថ្នាក់មានបងប្អូនសាច់ញាតិឆ្ងល់ ថាខ្ញុំមិនធ្វើការងារអីទេហី ចាយតែលុយប្រពន្ធទៅវិញ» ។

Related posts

Leave a Comment