ស្រណោះណាស់! គ្រប់ ១ ខែហើយ សព Tangmo នៅមិនទាន់បានបូជា និង ទទួលបានយុត្តិធម៌ទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ជាថ្ងៃដែលមហាជនថៃជាច្រើនខ្លោចផ្សារបំផុតពេលទទួលបានដំណឹងថា តារាស្រី Tangmo ជិះទូកធ្លាក់ទឹកទន្លេរចៅផាយ៉ាបាត់ខ្លួន ខណៈរួមដំណើរលើទូកជាមួយមិត្តភក្តិ ៥ នាក់ទៀត ហើយរហូតឈានដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ទើបទើបរកឃើញសាកសព ធ្វើឱ្យមហាជនស្ទើរតែទូទាំងប្រទេសស្លុតចិត្តជាខ្លាំង និយាយអ្វីមិនចេញបានត្រឹមសម្រសក់ទឹកភ្នែកក្នុងការបាត់បង់មួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មកទល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នេះ បើគិតទៅរយៈពេល ១ ខែត្រឹមទៅហើយ នៃការបាត់បង់ជីវិតរបស់ Tangmo។ អ្វីដែលមហាជនខ្លោចផ្សា និង ឈឺចិត្តបំផុតនោះគឺ មូលហេតុនៃស្លាប់របស់តារាស្រីរូបនេះនៅមិនទាន់បញ្ជាក់ច្បាស់ពិតប្រាកដទេ ឯរូបកាយក្លាយជាសាកសពទៀតសោត ក៏នៅមិនទាន់បានបូជា ខណៈយុត្តិក៏មិនទាន់រកឃើញនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត មកទល់ពេលនេះ ខាងសមត្ថកិច្ចហាក់ធ្វើឱ្យគ្រួសារ មិត្តភក្តិ និង មហាជនជាច្រើនអស់សង្ឃឹមចំពោះការស៊ើបអង្កេតលើរឿងក្តីមួយនេះណាស់ ព្រោះភស្តុតាងជាច្រើនត្រូវបានសមត្ថកិច្ចប្រមូលទៅអស់ហើយ តែលទ្ធផលចេញមុខហាក់មិនសមស្របទៅនឹងហេតុការណ៍កើតឡើងទៅវិញ តែទោះសង្ឃឹមសល់តែ ១% ក៏ដោយ ក៏មហាជននៅតែរង់ចាំស្តាប់ការសរុបលទ្ធផលរឿងក្តីមួយនេះពីសមត្ថកិច្ចក្នុងពេលខាងមុខនេះផងដែរ៕

Leave a Reply

Your email address will not be published.