តោះខ្មែរជួយខ្មែរ!! អ្នកនាង ខាត់ សុឃីម គាំទ្របវរកញ្ញាខ្មែរពេញទំហឹង រហូតចេញមកធ្វើរឿងភ្ញាក់ផ្អើលមួយនេះមុនគេ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ខាត់ សុឃីម គឺជាតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងក្នុងចង្កោមអ្នកសិល្បៈខ្មែរ ជាពិសេសអ្នកនាងតែងតែគាំទ្រ ព្រមទាំងលើកស្ទួយវិស័យសិល្បៈផ្សេងៗ ដែលមានក្នុងប្រទេសខ្មែរ ដោយក្នុងនោះមហាជនតែងឃើញអ្នកនាងបណ្ដុះឆន្ទៈឱ្យយុវជនជំនាន់ក្រោយស្គាល់នូវសិល្បៈបុរាណដែលជាមរតកដែលបន្សល់ទុកពីដូនតាខ្មែរជំនាន់ដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗ នេះ មហាជនខ្មែរកំពុងតែមានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងលើវិស័យបវរកញ្ញា ដោយក្នុងពេលនេះបរវកញ្ញាខ្មែរ រ៉េត សារីតា ក៏កំពុងតែជាប់បេសកម្មរបស់ខ្លួនប្រកួត Miss Universe នៅសហរដ្ឋអាមេរិកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ បន្ទាប់ពីឃើញថាខ្មែរមានវត្តមានប្រកួត គេក៏ឃើញប្រជាជនខ្មែរម្នាក់មានការគាំទ្រជាខ្លាំងដល់ថ្នាក់ម្នាក់ប្ដូរប្រូហ្វាល់គណនីហ្វេសប៊ុកខ្លួនមានរូបបវរកញ្ញាខ្មែរ រ៉េត សារីតា ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែមហាជនទូទៅធម្មតានោះទេដែលគាំទ្រសូម្បីអ្នកនាង ខាត់ សុឃីម ក៏សម្ដែងការគាំទ្រពេញទំហឹងផងដែរ ដោយតារាចម្រៀងរូបនេះបានប្ដូរប្រូហ្វាល់របស់ខ្លួន ថែមទាំងភ្ជាប់សារដ៏មានន័យមួយថា «ចាប់ផ្តើមពីយើងជាខ្មែរ តោះៗៗបងប្អូន we are Cambodia» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងឃើញស្មារតីគាំទ្រយ៉ាងពេញទំហឹងដូចនេះ បានធ្វើឱ្យអ្នកគាំទ្រយល់ថា ក្នុងចំណោមអ្នកសិល្បៈខ្មែរ មានតែអ្នកនាង ខាត់ សុឃីម ម្នាក់ទេដែលចេញមុខគាំទ្រវិស័យនេះខ្លាំង ដោយហេតុថាអ្នកនាង តែងតែស៊ែរផ្ដល់ម្លាំងចិត្តគ្រប់ពេលឱ្យតែមានបវរកញ្ញាខ្មែរឡើងប្រកួត ៕

Related posts

Leave a Comment