ស្តែងៗ បោះជ្រូកចូលស្លាបចក្រទូក បង្កើតស្នាមប្រៀបធៀបរបួសលើភ្លៅ Tangmo ចុងក្រោយចេញលទ្ធិផលបែបនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ទាក់ទងនឹងរឿងក្តីរបស់តារាសម្តែងស្រី Tangmo ខាងប៉ូលិសបានធ្វើត្រាប់ពិសោធមួយទៀតហើយ ដោយបានបោះជ្រូកចូលទៅស្លាបចក្រទូកឱ្យកើតទៅជាស្នាមរយះដាច់ ដើម្បីប្រៀបធៀបជាមួយនឹងរបួសនៅលើភ្លៅរបស់នាង ដែលត្រូវបានគេអះអាងថាកើតពីស្លាបចក្រទូកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិសោធមួយនេះ ត្រូវបានគេធ្វើលើទូកកើតហេតុដដែល ដោយបានយកសាច់ជ្រូកទាំងមូលមួយក្បាល ធ្វើយ៉ាងណាឱ្យវាប៉ះត្រូវនឹងស្លាបចក្រទូក ឱ្យកើតជាស្នាមរយៈរួចយកមកត្រួតពិនិត្យ​ ហើយចុងក្រោយដើម្បីឱ្យកាន់តែច្បាស់ គេក៏បានយកសាច់ជ្រូកជាបន្ទះធំៗទៅដាក់វិញម្តង ដោយមានល្បឿនជុំនៃស្លាបចក្រទូកខុសៗគ្នាចំនួន ៣ បែប មាន ១៥០០ ជុំ\នាទី ២៥០០ ជុំ\នាទី និង ២៨០០ ជុំ\នាទី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ការពិសោធជាមួយនឹងល្បឿនពីរបែបដំបូង មិនបានបង្ហាញឱ្យឃើញស្លាកស្នាមនៅលើសាច់ជ្រូក ដែលស្រដៀងទៅនឹងរបួសរបស់ Tangmo នោះទេ ប៉ុន្តែមកដល់ការពិសោធលើកទី ៣ ក្នុងល្បឿនស្លាបចក្រ ២៨០០ ជុំ\នាទី គេក៏សង្កេតឃើញថា ស្នាមរបស់សាច់ជ្រូកនោះ មើលទៅគឺពិតជាស្រដៀងទៅនឹងរបួស Tangmo ដោយមានតែមួយផ្លែពិតប្រាកដមែន។

យ៉ាងណាមិញ លើសពីនេះទៀត គេក៏បានឱ្យដឹងទៀតថា ប្រសិនបើត្រូវស្លាបចក្រទូកមុតក្នុងលក្ខណៈបញ្ឈរ នោះវានឹងធ្វើឱ្យមានស្នាមរបួសច្រើន ហើយបើសិនជាត្រូវក្នុងលក្ខណៈដេកក្រោមស្លាបចក្រ នោះវានឹងមានតែមួយផ្លែធំដូចជាស្នាមរបស់ Tangmo នោះឯង៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.