ដល់កហើយ អាចាស់មិនទាន់ស្បើយផង!! ថៃរកឃើញកូវីដ ពូជថ្មី ថែមពីរប្រភេទទៀតដែលខ្លាំងជាងមុន ហូរចូលពីប្រទេស ប្រេស៊ីល និង អាហ្វ្រិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតមកត្រឹមថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលថៃ បានប្រកាសរកឃើញអ្នកឆ្លងរាប់ពាន់នាក់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាក៏ជាចំនួនយ៉ាងច្រើនមួយដែលប្រទេសថៃកំពុងតែមានការព្រួយបារម្ភខ្លាំងថាវានឹងអាចមានករណីឆ្លងជាបន្តបន្ទាប់ទៀត ក្នុងនោះដែរក៏មានកូវីដពូជថ្មីកំពុងតែវាយលុកចូលជាច្រើន កាន់តែគួរឱ្យបារម្ភយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Wayo បានឱ្យដឹងថា ពេលនេះប្រទេសថៃកំពុងតែហូរចូលនៅកូវីដប្រភេទថ្មីចំនួន ២ ទៀត ដែលចេញពីប្រទេប្រេស៊ីល និង អាហ្វ្រិក ជាប្រភេទពូជកូវីដគួរឱ្យខ្លាចបំផុតពិបាកនឹងទប់ទល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ លោកក៏បានបន្ថែមទៀតថា កន្លងមកក្រសួងសុខាភិបាលថៃហាក់បីដូចជាព្រងើយទៅនឹងចំណុចមួយនេះណាស់ ទាំងដែលមានរបាយការណ៍ខ្លះបានបង្ហាញថាកូវីដប្រភេទថ្មីមួយចំនួនកំពុងតែចូលមកហើយ ថែមទាំងប្រឆាំងទៅនឹងវ៉ាក់សាំង ព្រោះវាធ្វើឱ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាពឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះប្រទេសថៃគឺមានតែវ៉ាក់សាំង ២ ប្រភេទតែប៉ុណោះគឺ Sinovac និង Astrasenrca ដែលវាមានប្រសិទ្ធមិនគ្រប់គ្រាន់ទេសម្រាប់ប្រឆាំងនូវកូវីដប្រភេទថ្មីរបស់អាហ្រ្វិកនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះលោកសូមអំពាវនាវឱ្យរដ្ឋាភិបាលថៃរៀបចំយុទ្ធសាស្រ្តមួយដើម្បីជាដំណោះស្រាយដោយនាំយកវ៉ាក់សាំងប្រភេទ Moderna និង Pfizer ចាក់ជូនប្រជាជនដើម្បីប្រឆាំង និង ការរីករាលដាលកូវីដប្រភេទថ្មី ដែលកំពុងតែវាយលុកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា នេះវាជាបញ្ហាចោទមួយយ៉ាងសំខាន់សម្រាប់ប្រទេសថៃក្នុងការទប់ទល់ជាមួយកូវីដប្រភេទថ្មី ដែលកំពុងតែវាយលុកប្រទេសថៃយ៉ាងគំហុក ពិបាកនឹងទប់ទល់ ប្រសិនបើគ្មានវ៉ាក់សាំងគ្រប់គ្រាន់នោះ ៕ អត្ថបទ៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment