ខ្មែរយើងសូមប្រយ័ត្ន!! អាជ្ញាធរវៀតណាមរកឃើញករណីឆ្លងក្នុង សហគមន៍លើកដំបូង នៃវីរុសបំប្លែងខ្លួនថ្មីរបស់ ឥណ្ឌា ដែលសាហា វ និងឆ្លងរីករាលដាលលឿនជាងមុន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានរាយការណ៍ឲ្យដឹងថា អ្នកជំងឺ COVID-19 មួយចំនួន ដែលត្រូវបានរាយការណ៍ចេញពីខេត្ត Vinh Phuc កន្លងទៅ មានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមិនបានបញ្ជាក់ថាមានប៉ុន្មានករណី អាជ្ញាធរវៀតណាមបានគូសបញ្ជាក់ថា ករណីខាងលើគឺជាករណីឆ្លងក្នុងសហគមន៍ដំបូងបង្អស់របស់ខ្លួន ដែលត្រូវបានបញ្ជាក់ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមក្រសួងបានឱ្យដឹងថា នៅថ្ងៃអង្គារនេះមានករណីឆ្លងថ្មីចំនួន ១៥ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេស ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ចំនួន ០៣ករណី និងករណីនាំចូលចំនួន ១២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២,៩៩៦ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍នោះទៀតសោត មាន ០២ករណីត្រូវបានរាយការណ៍ពីទីក្រុងដាណាង ស្ថិតភាគកណ្តាលនៃប្រទេសវៀតណាម និងមួយករណីទៀតនៅរដ្ឋធានីហាណូយ។ ចំណែកឯករណីនាំចូលត្រូវបានរកឃើញលើអ្នកជំនាញបរទេស និងជនជាតិវៀតណាមខ្លួនឯងផ្ទាល់ ដែលទើបតែចូលមកក្នុងប្រទេសវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ជុំវិញបញ្ហាផ្ទុះករណីឆ្លងក្នុងសហគមន៍លើកនេះដែរ អាជ្ញាធរវៀតណាមបានសម្រេចបន្ថែមពេលវេលា សម្រាប់អ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងប្រទេសខ្លួន។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បុគ្គលទាំងឡាយណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបានបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាន ០២លើក ក្រោយចូលមកដល់ប្រទេសវៀតណាម គឺនឹងមិនទាន់អនុញ្ញាតឲ្យចេញពីកន្លែងចត្តាឡីស័កភ្លាមៗ ដូចមុនទៀតឡើយ។ គោលការណ៍ថ្មីនឹងចាប់ផ្តើមពីថ្ងៃអង្គារនេះទៅ ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់លាស់ពី «រយៈពេលដែលត្រូវបន្ថែម» នោះនៅឡើយទេ៕ ប្រភព៖ Fresh News

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment