អុញនោះ!! ក្រសួង​ព័ត៌មានព្រមាន អ្នក​សារព័ត៌មានណា ដែល​ល្មើស​ចូល​ផ្សាយ​ផ្ទាល់ផ្តេសផ្តាស់ និងបំប៉ោងព័ត៏មាន ក្នុង​តំបន់ហាមឃាត់ ត្រូវ​ប្រឈ ម​ មុ ខ​ច្បា ប់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ប្រកាស ណែនាំ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងអស់ បញ្ឈប់​រាល់​សកម្មភាព​ផ្សាយ​ផ្ទាល់ នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ជា​ពិសេស​នៅ​ក្នុង​តំបន់​ហាមឃាត់ ដូច​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ព្រមទាំង​ធ្វើ​សកម្មភាព​ដេញ​តាម​ថត​រថយន្ត​សង្គ្រោះ​បន្ទាន់ ហើយ​ក្នុង​ករណី​បំពាន​ល្មើស​សេចក្តី​ប្រកាស​នេះ នឹង​ត្រូវ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេចក្តីជូនដំណឹង លើក​ឡើង​ថា កន្លង​មក ក្រសួង​ព័ត៌មាន​កត់​សម្គាល់ថា ក៏​មាន​អ្នក​សារព័ត៌មាន​ជាតិ និង​អ្នក​សារព័ត៌មាន​បរទេស​មួយ​ចំនួន បាន​ចុះ​យក​ព័ត៌មាន និង​ធ្វើការ​ផ្សាយ​ផ្ទាល់ អំពី​សកម្មភាព​នានា នៅ​តំបន់​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល ជា​ពិសេស​នៅ​ក្នុង​តំបន់ក្រហម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងតំបន់ហាមឃាត់ ដូច​ជា មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ព្រមទាំង​ធ្វើ​សកម្មភាព​ដេញ​តាម​ថត​រថយន្ត​សង្គ្រោះ​បន្ទាន់ ដោយ​ធ្វើការ​ផ្សាយ​ផ្ទាល់ ហើយ​ធ្វើ​អត្ថាធិប្បាយ អំពី​ហេតុការណ៍​ពាក់ព័ន្ធ​ផ្នែក​បច្ចេកទេស​សុខាភិបាល និង​ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ​លើ​បញ្ហា​ផ្សេង​ៗ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ធ្វើ​ឲ្យ​សាធារណជន មានការ​យល់​ច្រឡំ បង្ក​ភាព​ជ្រួលច្របល់ នៅ​ក្នុង​សង្គម និង​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​រក្សា​សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំ​ងឹ​កូ​វី​ដ​១៩ ទៅ​ក្នុង​សហគមន៍ ក្រសួង​ព័ត៌មាន សូម​ធ្វើការ​ណែនាំ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ បញ្ឈប់​រាល់​សកម្មភាព​ខាងលើ​ជា​បន្ទាន់ ! ករណី​នៅ​តែ​បំពាន​ល្មើស​សេចក្តីជូនដំណឹង​នេះ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ជា​ធរមាន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment