តិចច្រឡំនៅជប៉ុន! ផ្កាសាគូរ៉ា កំពុងរីកយ៉ាងស្គុះស្គាយក្រុងដូនកែវ ស្អាតខ្លាំង ចុះបើដាំបើដាំសងខាងផ្លូវទូទាំងប្រទេសវិញតើស្អាតយ៉ាងណា បើគាំទ្រជួយស៊ែរផង…

កាជារុក្ខជាតិផ្ដល់នូវសម្រស់ដ៏ត្រកាលដល់ភពផែនដី ទីណាមានផ្កាទីនោះមានភាពស្រស់បំព្រង និងស្រស់ស្រាយ ។ ផ្កាមានច្រើនប្រភេទ និងមានពណ៌ខុសៗគ្នា ប៉ុន្តែវាបានបង្អួតសម្រស់ម្យ៉ាងម្នាក់ ។

ដោយឡែកផ្កាសាគូរ៉ា ជាប្រភេទផ្កាមួយដ៏ល្បីល្បាញនៅប្រទេសជប៉ុន បច្ចុប្បន្ននេះវាក៏ត្រូវបានដាំនៅកន្លែងមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ ។

ដល់រដូវផ្ការីកផ្កាសាគូរ៉ា បានជម្រុះស្លឹកចោលអស់នៅសល់តែផ្កាយ៉ាងក្រពុំ មានស្រទាប់រួញៗពណ៌ស៊ីជម្ពូយ៉ាងស្រស់ស្អាតបំផុត ។

ក្រឡេកទៅមើលផ្កាសាគូរ៉ានៅក្រុងដូនកែវ ខេត្តតាកែវ ឯណោះវិញកំពុងរីកយ៉ាងស្គុះស្គាយនៅតាមដងផ្លូវពិតជាស្រស់ស្អាតគួរឱ្យទាក់ទាញ ។ ប្រសិនបើបានដាំនៅទូទាំងប្រទេសមិនដឹងថាស្អាតប៉ុណ្ណានោះទេ ។ តើបងប្អូនគាំទ្រឬអត់បើដាំផ្កានេះនៅតាមដងផ្លូវ

Related posts

Leave a Comment