ផ្អើលមហាជនទៀតហើយ!! ក្រោយម្តាយ Tangmo ទម្លាយថា Poh នឹងសារភាពគ្រប់យ៉ាង បន្ទាប់ពីបួសចប់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មិត្តភក្តិពីរនាក់ក្នុងចំណោម ៥ នាក់ នៅលើទូកជាមួយតារាស្រី Tangmo គឺហាយសូរ Poh និង Robert បានចេញទៅបួសបែបព្រាហ្មណ៍រួចរាល់ជាផ្លូវការហើយ ក្នុងគោលបំណងឧទ្ទិសបុណ្យកុសលឱ្យដល់តារាសម្តែងស្រី Tangmo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងដំណើរការចូលបួសជានេះ Poh និង Robert ត្រូវបានមហាជនផ្ទុះការរិះគន់យ៉ាងសម្បា ដោយពួកគេលើកឡើងថាការចេញទៅបួសនេះ គ្រាន់តែការគេចវេសពីសំណាច់ច្បាប់ប៉ុណ្ណោះណ ខណៈដែលរឿងរ៉ាវស៊ើបអង្កេតកំពុងតែត្រូវបានក្រុមប៉ូលិសដុតជើងដុតដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង បើងាកមកមើលលោកស្រី Panida ឯណេះវិញ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ លោកស្រីបានធ្វើបទសម្ភាសសារព័ត៌មានមួយ។ ក្នុងនោះ លោកស្រី Panida បានទម្លាយថា ៖ «មុនពេលទៅបួសហាយសូរ Poh បានប្រាប់ឱ្យលោកស្រីរង់ចាំ ព្រោះថាក្រោយពីបួសចប់ Poh នឹងសារភាពនូវរឿងគ្រប់យ៉ាងដែលកើតឡើង ឱ្យលោកស្រីដឹង»។

ជាមួយនឹងពាក្យសម្ដីមួយឃ្លានេះ ពិតធ្វើឱ្យមហាជនមានការហួសចិត្តគ្រប់ៗគ្នា ដោយពួកគេយល់ថាប្រសិនបើ Poh ចង់ប្រាប់នោះ Poh ប្រាប់តាំងពីដំបូងហើយ មិនមែនចាំបួសហើយលោកមកសារភាពនោះទេ។ យ៉ាងណានេះគ្រាន់តែជាការបង្ហើបប្រាប់ពីហាយសូរ Poh ប្រាប់ទៅកាន់ម្តាយតារាស្រី Tangmo ប៉ុណ្ណោះ បើរឿងបន្តទៅជាយ៉ាងណានោះមានតែរង់ចាំតាមដានបន្តទៀត៕

Leave a Reply

Your email address will not be published.