បង្ហាញមុខអ្នកច្នៃម៉ូដ ពីក្រោយរ៉ូបដ៏ស្រស់ស្អាតរបស់តារាស្រីប៉ុន្មានរូបនេះ គ្រងក្នុងកម្មវិធី PMA

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីប្រគល់ពានរង្វាន់ Pleng Music Awards 2022 ដែលរៀបចំឡើងធំជាងគេ និង មានការដើរកម្រាលព្រំក្រហមនៅកម្ពុជា កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ នៅតែជាប្រធានបទត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកយកមកនិយាយ ក៏ព្រោះតែវត្តមានរបស់ សិល្បករ-ការិនី និង Influencer ជាច្រើនរូបចូលរួមយ៉ាងអធឹកអធមខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីខាងងលើនេះដែរ គេឃើញមានការប្រគល់ពានរង្វាន់ប្រចាំឆ្នាំចំពោះសិល្បករ-ការិនី និង Influencer តាមទេពកោសល្យ សមត្ថភាព និង សមិទ្ធផល ប្រចាំឆ្នាំរបស់ពួកគេ ព្រមទាំងមានការសម្ដែងទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនពីតារាកិត្តិយសផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ គឺការដើរលើកម្រាលព្រំក្រហមអួតបង្ហាញនូវរូបសម្រស់ដ៏ស្រស់របស់អ្នកសិល្បៈ ក៏ដូចជា Influencer ល្បីៗប្រចាំប្រទេសជាច្រើនរូប។ ជាពិសេសនោះ គឺសិល្បការិនីតែម្តង។

ជាការពិត បើទោះជាមានការបង្ហាញសម្រស់ស្រស់ស្អាតមិនចាញ់គ្នា ទាំងការតុបតែងខ្លួន និង ឈុតសម្លៀកបំពាក់ដ៏ស្រស់ត្រកាលនោះ មហាជនអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងលើអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់ល្បីឈ្មោះមួយ ដែលមហាជនបានស្គាល់ថាជា ឌីជេ Christ Divah។

អ្នកឌីហ្សាញកូនខ្មែររូបនេះ មិនត្រឹមតែមានវត្តមានក្នុងការដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធី PMA 2022 ក្នុងឈុតច្នៃយ៉ាងស្រស់ស្អាតតែម្នាក់ឯងនោះឡើយ ពោលគឺ ឌីជេ Christ ក៏បានច្នៃម៉ូដសម្លៀកបំពាក់ដល់សិល្បការិនីមួយចំនួន ចូលរួមកម្មវិធីខាងលើនេះព្រមគ្នាយ៉ាងស្រស់ស្អាតប្រណីតលេចធ្លោទាក់ភ្នែកខ្លាំងដែរ។

ខាងក្រោមនេះ គឺជាសិល្បការិនីក្នុងឈុតដ៏ស្រស់ស្អាត ដោយមានការច្នៃម៉ូដដោយ ឌីជេ Chirst Divah ក្នុងកម្មវិធី PMA 2022 ៖

Leave a Reply

Your email address will not be published.