ក្ដៅៗ នាយតាក់ស៊ី ឈឺធ្ងន់កំពុងជួយសង្គ្រោះនៅពេទ្យ គ្រួសារអង្វរសប្បុរជនជួយផ្ដល់ឈា..មបន្តជីវិត (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែង នាយ តាក់ស៊ី កំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមា​លា​។ ដំណឹងនេះធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និង ព្រួយបារម្ភចំពោះសុខភាពតារាកំប្លែងរូបនេះមិនតិចនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Neay Taxi ដែលប្រពន្ធតារាកំប្លែងរូបនេះជាអ្នកប្រើប្រាស់បានឱ្យដឹងនៅថ្ងៃទី ៦ ខែកក្ដដា ឆ្នាំ ២០២២ ថា ពេលនេះនាយ តាក់ស៊ី ជាប្ដីកំពុងឈឺធ្ងន់ធ្ងរណាស់ និង ត្រូវការបញ្ចូលឈាមជាច្រើនប្លោកជាបន្ទាន់។ ឃើញសភាពនាយ តាក់ស៊ី ជាប្ដីដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យ ប្រពន្ធតារាកំប្លែងរូបនេះបានត្រឹមបង្ហោះសារសូមអង្វរសប្បុរជន​ឱ្យជួយ​បវិច្ចាគ​ឈាម​ជាបន្ទាន់ដើម្បីសង្រ្គោះអាយុជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធនាយ តាក់ស៊ី បានសរសេរសាររៀបរាប់នៅលើហ្វេសប៊ុកថា ៖ «អាណិតប្ដីណាស់ ពេទ្យឯកជន អស់លទ្ធភាពមើលហើយដោយសារអាការៈរបស់គាត់ធ្ងន់ពេកត្រូវបញ្ជូនមកមន្ទីរពេទ្យ ទាហាន គឺ ពេទ្យ មន្ទីរពេទ្យ កេតុមាលា នាងខ្ញុំសុំឱ្យបងប្អូនជួយបរិចា្ចគឈាមដល់ប្ដីខ្ញុំផងត្រូវការឈាមបន្ទាន់ណាស់ក្នុងថ្ងែនេះខ្វះឈាម ៥ ទៅ ៨ សាក់បានគ្រប់ សូមបងប្អូនជួយបរិច្ចាគឈាមផង ហើយបើបងប្អូនចង់មកសួរសុខទុក្ខគាត់សូមទាក់ទងតាមលេខទូរសព្ទ 06929.5646.061758337.090995698»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.