បាត់បង់រូបកាយពិតមែន តែរូបភាពស្នាមញញឹមតារាកំប្លែង ៥ ដួងនេះ អ្នកគាំទ្រចងចាំដរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វានៅតែជារឿងដែលក្រៀមក្រំ និង គួរឱ្យសោកស្ដាយនៅពេលដែលរំឭកទៅដល់ឈ្មោះតារាកំប្លែងប៉ុន្មានដួង ដែលបានទទួលមរណភាពដោយហេតុការណ៍ផ្សេងៗគ្នាកាលពីរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ។ ទោះបីជារូបកាយបានចាកចេញពីពិភពលោក ក៏ដូចជាមហាជនពិតមែន តែគ្រប់គ្នានៅតែចងចាំនូវរាល់កាយវិការ ក៏ដូចជាកាសម្ដែងធ្វើឲ្យមហាជនអ្នកទស្សនាផ្ទុះសំណើចគ្រប់ៗពេលនោះ គឺតារាកំប្លែងទាំងនោះបានបន្សល់ទុកនៅក្នុងដួងចិត្តរបស់ប្រិយមិត្ត មិនថាពេលវេលាកន្លងផុតទៅយូរប៉ុនណាក៏ដោយ ។ ខាងក្រោមនេះគឺជាតារាកំប្លែង ៥ ដួង ដែលបានទទួលមរណភាពកាលពីពេលកន្លងទៅ ហើយមហាជននៅតែនឹករឭករាល់ពេលបើកវីដេអូសម្តែងរបស់ពួកគាត់ម្តងៗ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. នាយ វ៉ាងដឺ

តារាកំប្លែងល្បីឈ្មោះបោះសំឡេងតាំងពីអំឡុងឆ្នាំ ៩០ នាយ វ៉ាងដឺ បើគិតមកទល់ពេលនេះ លោកបានបាត់បង់ជីវិតអស់រយៈពេលប្រមាណជា ២០ ឆ្នាំ មកហើយ ។ យ៉ាងណាមិញ ទោះជាតារាកំប្លែងនាយ វ៉ាងដឺ បានបាត់បង់ជីវិតហើយក្តី ប៉ុន្តែរូបភាព និង ទេពកោសល្យរបស់លោកក៏នៅតែបន្តចែករំលែកនៅឡើយតាមរយៈវីដេអូចាស់ៗការលេងកំប្លែងរបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. នាយ សានម៉ៅ

តារាកំប្លែង និង ជាអតីតតួឯកល្ខោនបាសាក់ លោក ធូ ចំរ៉ុង ហៅ នាយ សានម៉ៅ បានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលមិនតិចជាង ៤០ ឆ្នាំនោះឡើយ ។ តារាកំប្លែងរូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យប្រទេសថៃ ដោយរោគាពាធនៅអាយុ ៦០ ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. នាយ វីតាមីនសេ

តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ មិនខុសពីតារាកំប្លែងនាយ សានម៉ៅ នោះឡើយ លោកបានបានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលមិនតិចជាង ៤០ ឆ្នាំនោះឡើយ ។ នាយ វីតាមីនសេ បានលាចាកលោកដោយជំងឺរាំរ៉ៃដុំសាច់មហារីកនៅបរិវេណថ្លើម និង ជំងឺផ្សេងៗទៀតក្នុងវ័យ ៦៩ ឆ្នាំ ។

៤. នាយ ស្មាញ

តារាកំប្លែង នាយ ស្មាញ បានធ្វើមហាជន និង មិត្តសិល្បៈជាច្រើនមានក្តីរន្ធត់យ៉ាងខ្លាំង នូងការទទួលមរណភាពដោយឃាតករតាមដងវិថី គឺគ្រោះថ្នាក់ចរាចរណ៍ ។ នាយ ស្មាញ បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ ។

៥. នាយ ប៉ោយ

តារាកំប្លែងវ័យក្មេង នាយ ប៉ោយ ដែលបានសាងកេរ្តិ៍ឈ្មោះដំបូងឡើយពីការចូលរួមច្រៀង និង លេងកំប្លែងជាមួយអ្នកនាង ខាត់ សុឃីម ក៏បានធ្វើឲ្យមហាជនមិត្តសិល្បៈតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីឮដំណឹងថាលោកមានជំងឺ ហើយមិនយូរប៉ុន្មានក៏បានបាត់បង់ជីវិតទៅ ។ នាយ ប៉ោយ បានស្លាប់ដោយសារជំងឺខូចក្រលៀនធ្ងន់ធ្ង នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ ក្នុងវ័យ ២០ ឆ្នាំ ៕

Leave a Reply

Your email address will not be published.