ស្ញប់ស្ញែងណាស់!! ទោះមានងារជាជំទាវ តែភរិយាឧកញ៉ា ម៉ុង ឬទ្ធី កាន់ចង្ក្រានចានឆ្នាំង មិនទំនេរដៃ សមជាភរិយាគំរូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ច្បាស់ជាបានស្គាល់ លោកជំទាវ ម៉ែន ស៊ុន ភរិយារបស់ឧកញ៉ា ម៉ុង ឫទ្ធី ហើយ ដែលលោកជំទាវ បានឆក់យកក្ដីស្រឡាញ់ពីមហាជន និង ទទួលបានការលើកសរសើរមិនដាច់ពីមាត់ ដោយលោកជំទាវ មានស្វាមីជាសេដ្ឋីវាល់លានដុល្លារក្ដី តែពុំដែលចេះតម្កើងខ្លួន និងអួតអាងនោះឡើយ ដោយរស់នៅក្នុងជីវិតយ៉ាងសាមញ្ញបំផុត ពោរពេញដោយសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែពិសេសទៀតនោះ មហាជនខ្មែរ តែងនិយមឃើញលោកជំទាវ ចូលចង្ក្រាន្តកាន់កាំបិទចានឆ្នាំងឥតល្ហែ ដោយចម្អិនម្ហូប ធ្វើនេះធ្វើនោះឥតទំនេរដៃ តាមរយៈផលិតផលកសិកម្មធម្មជាតិពិតៗ ដែលម្ហូប និងរបស់ដែលបានពីការធ្វើនោះ លោកស្រីតែងធ្វើបុណ្យប្រគេនព្រះសង្ឃ នឹងចែកទានជូនគ្រួសារដែលជួបភាពខ្វះខាតជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីកិច្ចការចង្ក្រានចានឆ្នាំងដាំស្ល នេះទៀតសោត លោកស្រី តែងជួយជំរុញគាំទ្រស្វាមី មើលខុសត្រូវកម្មករនិងរ៉ាប់រង មិនថាកិច្ចការធ្ងន់ស្រាលប៉ុនណា លោកជំទាវមិនដែលចេះទម្រើសខ្លួន អាងខ្លួនមានទ្រព្យមហាសាលយ៉ាងណាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សកម្មភាពមួយនេះ គឺជាទង្វើមួយដ៏ប្រពៃ បង្ហាញជាគំរូដល់គូស្វាមីភរិយាទាំងឡាយថា និងបានបញ្ហាញឱ្យឃើញថា ទោះមានទ្រព្យប៉ុនណាក៏ដោយ បើពុំចេះថែរក្សាគ្នា មិនចេះជួយគ្នា ប្រកាន់ការងារ នោះគ្រួសារ ក៏មិនអាចរស់នៅប្រកបដោយសុភមង្គលឡើយ ពោលគឺគប្បីរៀនរស់នៅ បែបលោកស្រី ដែល ពុំចេះតម្កើងខ្លួន ឬអួតអាងនោះឡើយ រស់នៅក្នុងជីវិតយ៉ាងសាមញ្ញបំផុត ពោរពេញទៅដោយសុភមង្គលដ៏ជាក់លាក់មួយពុំអាចកាត់ថ្លៃបាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.