លោកអភិបាលស្រុកបន្ទាយស្រី ទម្លាយអារម្មណ៍រំភើប បានជិះយន្ដហោះអង្គុយជាប់ ព្រះតេជគុណ គូ សុភាព​ ដោយចៃដន្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់រួចមកហើយនូវភាពល្បីល្បាញរបស់ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ តាមរយៈស្នាដៃ ក៏ដូចជា សមិទ្ធផលជាច្រើនអន្លើ ដែលអភិបាលស្រុកវ័យក្មេងមួយរូបនេះ បន្សល់ទុកនៅក្នុងភូមិសាស្ត្រទឹកដីដែលលោកត្រូវបំពេញតួនាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ លោកអភិបាលស្រុកបន្ទាយស្រី បានទម្លាយនូវអារម្មណ៍របស់លោក ក្នុងការធ្វើដំណើរតាមរយៈយន្តហោះ ជាមួយនឹងភាពចៃដន្យ ដែលលោកបានជួបប្រទះ ពោលគឺលោកអភិបាលស្រុកបានរៀបរាប់ថា ៖ «ខានជិះយន្តហោះជាង ២ ឆ្នាំហើយ ចាប់តាំងពីមានកូវីដមក ថ្ងៃនេះជិះជាលើកដំបូង ចៃដន្យល្អក៏បានជួបព្រះតេជគុណ គូ សុភាព និមន្តទៅសៀមរាបដែរ ហើយបានអង្គុយនៅជាប់គ្នាទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តឱ្យដឹងថា លោកបានជជែកពីនេះពីនោះ ហើយក៏មានឱកាសសុំជូនគុណម្ចាស់ពីព្រលានយន្តហោះ ទៅកាន់ប្រាសាទបាយ័នទៀតផង។ ទន្ទឹមនោះ លោកអភិបាលស្រុក ក៏បានអរព្រះគុណ ដល់ព្រះតេជគុណ គូ សុភាព ចំពោះកូនសៀវភៅធម៌ទាំង ២ ក្បាល និងថេរដីកាផ្តល់ឱវាទទាំងអម្បាលម៉ាន របស់ព្រះអង្គ ទៅកាន់លោកផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.