មុនធ្វើអត្តឃា-ត អធិការរងខណ្ឌឫស្សីកែវ សរសេរសំបុត្រផ្តាំសុំថៅកែពេជ្រ ទ្រី ដាណា ជួយចេញលុយឱ្យកូនៗបានរៀនសាលាល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យរន្ធត់តក់ស្លុត ដោយនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ នេះ មានករណីបុរសម្នាក់ ឈ្មោះ ចន្ថា វ៉ាន់ឌី ជាអធិការរងខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើអត្តឃាតតាមរយៈវិធីបាញ់សម្លាប់ខ្លួនឯងដោយសារវិបត្តិបំណុល ក្រោយលេងល្បែងចាក់ភ្នាល់បាល់ជំពាក់គេជុំទិស បន្សល់នូវវិប្បយោគជូនក្រុមគ្រួសារ ព្រមទាំងលិខិតផ្ដាំផ្ញើចំនួន ០២ ច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈលិខិតផ្ដាំផ្ញើ បុរសដែលធ្វើអត្តឃាតបានរៀបរាប់ថា​ «សូមបងទ្រីដាណា ជួយចេញលុយឱ្យកូនស្រីខ្ញុំទាំង ២ នាក់បានរៀនសាលាល្អផងចុះ ខ្ញុំសូមអរគុណទឹកចិត្តបងស្រីទុកជាមុន។ ទោះបងមិនដែលស្គាល់ខ្ញុំមែន តែខ្ញុំសូមចិត្តបងឱ្យជួយដល់ពួកគាត់រៀនបានសាលារៀនល្អផង ខ្ញុំសូមអរគុណទឹកចិត្តបងស្រីទុកជាមុន។ សូមថតផ្ញើសំបុត្រនេះ ជូនបង ស្រី ទ្រីដាណា ផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា លោក​ ចន្ថា​ វ៉ាន់ឌី​ ជាអធិការរងខណ្ឌឫស្សីកែវ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួន នៅលើផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល នោថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ នេះ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញនគរបាលស្រុក និង ខេត្ត កំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និង ធ្វើកំណត់សួរសាក្សី ធ្វើកោសល្យវិច័យ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.